Connect with us

KPT+

ទម្លាប់សាមញ្ញ ៤ យ៉ាង ធ្វើឲ្យជីវិតគូកាន់តែមានសុភមង្គល

បានផុស

នៅ

មានគូស្នេហ៍រីករាយ គឺជាអ្វីដែលមនុស្សគ្រប់គ្នាប៉ងចង់បាន។ ប្រាកដ​ណាស់​ថា គ្មាន​នរណា​ម្នាក់​ចង់​ឈ្លោះ ឬ​មានភាពតានតឹងនៃជីវិតអាពាហ៍ពិពាហ៍​ឡើយ។ ប្រសិន​បើ​អ្នក​ចង់​បាន​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​រីករាយ យ៉ាងហោចណាស់ អ្នក​គួរ​ធ្វើ ឬ​មាន​ទម្លាប់​សាមញ្ញ ៤យ៉ាង ដែល​ធ្វើឲ្យ​ជីវិត​គូស្នេហ៍​របស់​អ្នក​ មាន​សុភមង្គល​ដូចតទៅ។

១ និយាយគ្នាគ្រប់ពេល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាព​ស្ងៀមស្ងាត់​មិនមែន​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​នោះ​ទេ។ លទ្ធផល​នៃ​ការ​ស្ទង់មតិ​បាន​រក​ឃើញ​ថា គូស្នេហ៍​ដែល​មាន​សុភមង្គល និង​ពេញ​ចិត្ត​ តែង​មាន​ទម្លាប់​និយាយ​រក​គ្នា​ជារៀងរាល់ថ្ងៃ។ ការសន្ទនា​ល្អ​ តែង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​ភាគី​ទាំង​សង​ខាង ជួយ​ជំរុញ​ចក្ខុវិស័យ​នៃ​អនាគត រួម​ទាំង​អាច​ដោះស្រាយ​បញ្ហា​ ដែល​កើតឡើង​ផងដែរ។

២ សើច​ជាមួយ​គ្នា

ពិត​ណាស់​ការ​សើច​ជួយ​ឲ្យ​រាងកាយ និង​ខួរក្បាល​បញ្ចេញ​អរម៉ូន endorphins ដែល​ជា​អ័រម៉ូន​នៃ​សុភមង្គល។ ផ្អែក​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា គូស្នេហ៍​ដែល​សើច​ជាមួយគ្នា ទំនង​ជា​ចែក​រំលែក​ព្រឹត្តិការណ៍​អតីតកាល ហើយ​ពេញចិត្ត​នឹង​ទំនាក់ទំនង​បច្ចុប្បន្ន​ និង​មាន​អារម្មណ៍​ពេញចិត្ត​ជាមួយ​ដៃគូ​របស់​ពួកគេ​យ៉ាង​ខ្លាំង។ ជាពិសេស ​នឹង​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ទាំងពីរ​កាន់​តែ​ស្អិតល្មួត​ ចូលគ្នា​លើស​មុន។

៣ យកចិត្តទុកដាក់​ជានិច្ច

កុំភ្លេចអារម្មណ៍នៃថ្ងៃដំបូង ដែលយើងស្គាល់គ្នា។ ហេតុអ្វីយើងលង់ស្រលាញ់មនុស្សម្នាក់នេះ? ហេតុអ្វីបានជាយើងជ្រើសរើសមនុស្សនេះ? តើយើងនៅតែទុកចិត្តគ្នាទេ? ទម្លាប់​ដែល​ត្រូវ​ធ្វើ​ គឺ​មិន​ភ្លេច​អារម្មណ៍​បែប​នេះ​ឡើយ។ ហេតុអ្វីបានជាអ្នក​មិន​ភ្លេច​អារម្មណ៍ ព្រោះ​បើ​យើង​មិន​ភ្លេច​ទេ វា​នឹង​ជួយ​យើង​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​គូស្នេហ៍​ជានិច្ច ហើយ​វា​នឹង​ត្រូវបានបន្ត​ដោយ​ទំនាក់ទំនង​យូរ​ជាង​នេះ។ រឿងតូចៗខ្លះ អាចធ្វើឲ្យគូស្នេហ៍ចងចាំ និងមានស្នាមញញឹមមួយជីវិត។

៤ មាន​អារម្មណ៍​ស្រួលរៀងខ្លួន

មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យ​នេះ។ ស្បែកជើង​ចាស់ កុំ​មើល​សម្បកខាងក្រៅ​ ប៉ុន្តែមាន​ផាសុកភាព​នៅ​ពេល​យកមកពាក់ ហើយ​ស្បែកជើង​មួយ​គូ​នេះ​​ ​ផ្ដល់​ទំនុកចិត្ត​ដល់​យើង​គ្រប់​ជំហាន​។ ជីវិតរៀបការ​គឺដូចជាស្បែក​ជើង​ចាស់ៗ។ អ្នកត្រូវតែ​បង្កើត​ទម្លាប់​មួយ ​ដែល​ភាគីទាំងពីរ​មាន​អារម្មណ៍​ស្រួល​ជាមួយ​គ្នា។ កុំ​ព្យាយាម​ផ្លាស់ប្ដូរ​ច្រើនពេក។ ងាយស្រួល​បំផុត​គឺ​ទុក​ចិត្តគ្នា​ទៅ​វិញ​ទៅមក។ ជីវិត​គូ​ទាមទារ​ឲ្យ​សិក្សា​ស្វែងយល់​ពី​គ្នា​ទៅ​វិញ​ទៅមក ហើយ​ទទួល​បាន​គុណសម្បត្តិ និង​គុណវិបត្តិ​រួមគ្នា។

នេះ​គឺជា​ទម្លាប់​សាមញ្ញៗទាំង ៤ ដែល​ធ្វើឲ្យ​អ្នក​ក្លាយ​ជាគូស្នេហ៍​ដ៏​មាន​សុភមង្គល​ក្នុង​ជីវិត។ សុភមង្គល​មិន​ចាំបាច់ទាល់តែអ្វីគ្រប់យ៉ាងនោះទេ បើអ្នក​គិត​ថា ក្នុងជីវិត​នេះ​មាន​សុភមង្គល​ គឺ​មាន​ហើយ។ សេចក្តីសុខ​ពិត​គឺ​កើត​ពី​ការ​មិន​ស្វែងរក បើតាំងមាំក្នុងការស្វែងរកពេកនោះ អ្នកអាច​បែកចេញពីវាទៅវិញទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ វិធី ដើរចេញពីស្នេហាតែម្ខាង ដែលយើងគិតថា មិនអាចទៅរួច

ចុចអាន៖រឿង ៨ យ៉ាង គួរដឹង​ មុនពេលអ្នកចាប់ផ្តើមស្រលាញ់នរណាម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៣ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម