KPT+
រឿង ៨ យ៉ាង គួរដឹង មុនពេលអ្នកចាប់ផ្តើមស្រលាញ់នរណាម្នាក់
ស្នេហាគឺស្មុគស្មាញ ហើយមិនស្ថិតនៅក្រោមច្បាប់ណាមួយនៃពិភពលោកនេះទេ។ ម្នាក់ៗចាំបាច់ត្រូវយល់គ្នាទៅវិញទៅមក ចែករំលែកភាពរីករាយ និងទុក្ខសោកជាមួយគ្នា រួមទាំងត្រូវព្យាយាមរក្សាស្នេហាឲ្យបានយូរ។
ថ្ងៃនេះយើងខ្ញុំ នឹងនាំអ្នកទៅមើលរឿង៨ យ៉ាង ដែលគួរដឹងមុនពេលចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយនរណាម្នាក់៖
១ មនុស្សក្នុងសុបិនមិនមានទេ កុំសង្ឃឹមថាមនុស្សក្នុងសុបិននឹងលេចឡើងចំពោះមុខ ដូចកុនភាគដែលធ្លាប់ទស្សនាឲ្យសោះ។ តួឯកពិតមានតែក្នុងរឿងប្រលោមលោក ឬភាពយន្តប៉ុណ្ណោះ នៅខាងក្រៅនៃជីវិតពិត មនុស្សមានច្រើនប្រភេទខុសៗគ្នា ដូច្នេះអ្វីដែលសំខាន់បំផុតគឺ ស្វែងយល់ពីគ្នាទៅវិញទៅមក ហើយទទួលបានគុណសម្បត្តិ និងគុណវិបត្តិ នេះគឺជាអត្ថន័យពិតនៃពាក្យ “ស្នេហា” ។

២ កុំរឹងរូសមានៈ ចរិតស្ដេចឬព្រះនាង កុំធ្វើខ្លួនដូចឆ្លាតពេកលើសដៃគូ ហើយចង់គ្រប់គ្រងគេតាមតែចរិតមានៈរបស់ខ្លួនឯង។ ម្នាក់ៗត្រូវតែមកជាមួយគ្នា សម្រាប់ភាគីទាំងពីរ មិនមែនតែភាគីម្ខាងទេ។ អាស្រ័យហេតុនេះ ត្រូវគោរពគ្នាទៅវិញទៅមកជាមុនសិន មុនសម្រេចចិត្តថា សាងស្នេហ៍ជាមួយគ្នា។
៣ មើលមនុស្សឲ្យបានយូរ កុំវិនិច្ឆ័យអ្នកណាម្នាក់ ដោយសារតែគេបានធ្វើឲ្យបេះដូងអ្នកលោតញាប់។ របស់បែបនេះត្រូវមើលឲ្យយូរទៅ ល្អឬអាក្រក់មិនអាចវិនិច្ឆ័យបានទេ របស់ខ្លះស្រោបដោយក្រមាមាស តែខាងក្នុងគឺក្រឡៃឲ្យសុទ្ធ។ រៀនចេះសង្កេត ចេះតាមដាន និងមើលចរិតមនុស្សនោះសិន សឹមរាប់អានគ្នាវាមិនហួសពេលទេ។ មនុស្សខ្លះពេលចង់បានអ្វីពីយើង គេនឹងធ្វើទន់ ឲ្យជឿសិនក៏មាន!
៤ ធ្វើជាខ្លួនឯងតាំងពីដំបូង នៅពេលលង់ស្រលាញ់នរណាម្នាក់ ម្នាក់ៗអាចនឹងផ្លាស់ប្ដូរដើម្បីឲ្យម្ខាងទៀតចូលចិត្ត។ ប៉ុន្តែថ្ងៃណាមួយ អត្តចរិតពិតនឹងលាតត្រដាង បើគាត់ពិតជាស្រលាញ់ គាត់ត្រូវតែស្រលាញ់អ្វីដែលយើងមានក្នុងខ្លួន។ ស្នេហ៍ពិតគឺតស៊ូអោបក្រសោប អត់ឱនលើកលែងទោសឲ្យគ្នា ទុកដាក់ប្រយោជន៍គ្រួសារជាធំ មិនបោះបង់ចោលគ្នាគ្រប់កាលៈទេសៈ ។ មិនមែនព្យាយាមផ្លាស់ប្តូរទំលាប់របស់ដៃគូ ឲ្យមកតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង ចង់ឲ្យគេធ្វើអ្វីតម្រូវតាមតែចិត្តខ្លួនឯង ចង់ឲ្យគេបំរើយកចិត្តយកថ្លើមខ្លួនឯងតែម្នាក់ នឹងតាមចាប់កំហុសគ្នាជានិច្ចនោះទេ។

៥ កុំឆាប់ស្រលាញ់ បើទើបតែរបួសបេះដូង អំឡុងពេលនេះ ជាអារម្មណ៍ដែលស្ថិតក្នុងរយៈពេលដ៏រសើបខ្លាំង។ ដូច្នេះហើយ អ្នកគួរតែសម្រាកចិត្ត ដើម្បីមានសុខភាពល្អជាមុនសិន។ បន្ទាប់មក សឹមចាប់ផ្ដើមស្នេហ៍ថ្មីជាមួយមនុស្សដែលអ្នកគិតថា គេជាចំណែកមួយឲ្យអ្នកមានដង្ហើមបន្ត។
៦ កុំស្រលាញ់ព្រោះតែតណ្ហា ការរួមភេទគឺមានន័យដូចនឹងស្នេហា។ ប្រសិនបើមកលឿន វាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះផងដែរ។ ទុកពេលឲ្យខ្លួនឯងនិងដៃគូមានពេលវេលាល្អៗជាមួយគ្នា ច្រើនជាងបង្ខំគ្នា។ អ្វីក៏ដោយ បានមកដោយរហ័ស ក៏ងាយបាត់បង់ដូចគ្នា។ ការរួមភេទមានអារម្មណ៍ថា ជាការដាក់សំពាធ គ្រាន់តែជាការបំពេញបំណងតែប៉ុណ្ណោះ។

៧ កុំស្រលាញ់គ្នា ដើម្បីផ្លាស់ប្ដូរចរិតពីកំណើត ស្រលាញ់អ្នកណាម្នាក់ត្រូវស្រលាញ់ធម្មជាតិ។ ស្រឡាញ់អ្វីដែលគាត់មាន ជាការមិនអើពើនឹងធម្មជាតិគឺល្អបំផុត។ ដោយសារតែព្យាយាមផ្លាស់ប្តូរ ថ្ងៃណាមួយធម្មជាតិនឹងត្រលប់មកធ្វើបាបយើងវិញ។
៨ ស្រឡាញ់ខ្លួនឯងជាមុន បើអ្នកមិនដឹងថា ស្រលាញ់ខ្លួនឯងយ៉ាងម៉េច តើសម្អាងអី្វដែលគិតថា ខ្លួនឯងមានសិទ្ធអាចស្រលាញ់អ្នកផ្សេងបាន? នេះជាការពិត! មនុស្សដែលចេះស្រលាញ់ខ្លួនឯង នឹងមានថាមពលវិជ្ជមានខ្លះ។ បើចេះស្រលាញ់ខ្លួនឯង មិនយូរប៉ុន្មាន អ្នកផ្សេងទៀតនឹងងាកមកស្រលាញ់អ្នកវិញ។
ស្នេហាគឺនិយាយអំពីមនុស្សពីរនាក់ ដូចជារង្វង់ពីរដែលមានចន្លោះនៅកណ្តាលដើម្បីរស់នៅជាមួយគ្នា។ យ៉ាងណាមិញ មិនថាស្នេហាកើតឡើងយ៉ាងណានោះទេ តែសុទ្ធតែមានរបៀបដែលវាធ្វើដំណើរ និងរបៀបដែលវាបញ្ចប់។ ស្នេហាមួយអាចទៅមុខបាន គឺទាំងពីរនាក់បានអភិវឌ្ឍទៅរកសេចក្តីសុខរួមគ្នា មិនមែនអភិវឌ្ឍទៅរកសេចក្តីសុខរៀងៗខ្លួនឡើយ។ ជាពិសេស ម្នាក់ៗមិនច្រណែនផលប្រយោជន៍គ្នា គោរពទំនាក់ទំនងរបស់ដៃគូ ជឿចិត្តស្មោះត្រង់ ដោយគ្មានការភ័យខ្លាច មិនចាំបាច់សុំការអនុញ្ញាតគ្រប់ពេលគ្រប់វេលាពេកឡើយ។
ស្នេហ៍ពិតពេលមានបញ្ហា គេជជែកគ្នាដើម្បីស្វែងរកវិធីដោះស្រាយ រកវិធីស្ថាបនាឲ្យរីកចម្រើន ជួយឲ្យដៃគូរបានធូរស្រាលតាមផ្លូវចិត្ត ស្នេហ៍បំពុលការសន្ទនាគឺជាការគំរាមកំហែង តឹងតែងយកឈ្នះចាញ់ ដើម្បីការពារកំហុសរៀងខ្លួន ហើយរករឿងរិះគន់កំហុសដៃគូ ដោយការលើកហេតុផលចោទប្រកាន់គាបសង្កត់គ្នាជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


