ជីវិតកម្សាន្ដ
Pinky ទម្លាយរូបថតជាមួយមិត្តសម្លាញ់ កាលជាង ២០ឆ្នាំមុន ហ្វេនឃើញហើយស្រឡាំងកាំង
តារាស្រីរៀមច្បង Pinky ថ្មីៗនេះបានបើកបង្ហាញរូបថតចាស់ៗ កាលពីក្មេង ដែលនាងនិងមិត្តសម្លាញ់ពីរនាក់ថតរួមគ្នា ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង នាំគ្នាអស់សំណើចផង សរសើរផង។

តារាស្រី Pinky Savika រួមជាមួយមិត្តសម្លាញ់ Yadthip Rajapal និង B Matika ត្រូវបានកម្មវិធីទូរស្សន៍មួយហៅមកសម្ភាសន៍ និងជជែកលេងកម្សាន្តអំពីរឿងភាគថ្មី ហើយពេលនោះអ្នកទាំង៣បានយករូបថតកាលជាង ២០ឆ្នាំមុន មកបង្ហាញជាសាធារណៈ ធ្វើឱ្យទស្សនិកជន នាំគ្នាចំអន់ព្រាតតែម្ដង ព្រោះតែស្ទីលតុបតែងខ្លួនរបស់ពួកគេ។
រូបថតទាំងនេះ ត្រូវមិត្តសម្លាញ់ទាំង៣ ប្រាប់ថាបានថតតាំងពីទស្សវត្សរ៍ ៩០ ហើយមានរូបមួយចំនួន ពួកគេថតកាលនៅរៀនបឋមសិក្សា។


យ៉ាងណាមិញ មកទល់នឹងថ្ងៃនេះ តារាស្រីទាំង ៣ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ឆ្នាំមកជាមួយនឹងអាជីពផ្សេងៗ ស្របពេលដែលបច្ចុប្បន្ន Yadthip Rajapal និង B Matika បានរៀបការមានគ្រួសារ និងមានកូនម្នាក់មួយទៅហើយ ចំណែក Pinky វិញកំពុងនៅទំនេរ ក្រោយលែងលះស្វាមីកាលពី ២០១៧៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផ្ទេរមកុដយប់មិញ អតីតបវរកញ្ញាចក្រវាលថៃ ២០២១ រងការរិះគន់យ៉ាងដំណំ
ចុចអាន៖ Pinky តារាស្រីទីមួយដែលរៀបការកក្រើកប្រទេស ថៃ តែចុងក្រោយ លែងលះស្វាមីជាមហាសេដ្ឋី (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


