ព័ត៌មានអន្ដរជាតិ
ចេញដំណើរលើកដំបូង ដឹងទេ កប៉ាល់ដឹកពោតប៉ុន្មានតោនពីកំពង់ផែ អ៊ុយក្រែន?
លោក Oleksandr Kubrakov រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបាននិយាយលើបណ្ដាញ Twitter ថា កប៉ាល់ដឹកទំនិញស្ងួតលើកដំបូងដែលមានទង់ជាតិប្រទេសសៀរ៉ាឡេអូនឈ្មោះ Razoni បានផ្ទុកពោតចំនួន ២៦,០០០ តោន ។

នាវា Razoni បានចាកចេញពីកំពង់ផែ Odesa កាលពីព្រឹកថ្ងៃចន្ទដើម្បីទៅកាន់ប្រទេសលីបង់ ហើយវានឹងត្រូវត្រួតពិនិត្យបន្ថែមទៀតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសតួកគី មុនពេលបន្តទៅកាន់ទីក្រុងទ្រីប៉ូលីរបស់ប្រទេសលីបង់ ។
រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាជាមួយប្រទេសតួកគី និងអង្គការសហប្រជាជាតិ (UN) លើការបើកផ្លូវដឹកជញ្ជូនសម្រាប់អ៊ុយក្រែន ដែលជាកន្លែងស្បៀងអាហារដ៏សំខាន់មួយរបស់ពិភពលោក ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ ២២ លានតោន និងទំនិញកសិកម្មផ្សេងទៀតដែលជាប់គាំងនៅក្នុងកំពង់ផែសមុទ្រខ្មៅ ដោយសារតែជម្លោះ ។

ទន្ទឹមនោះលោក Kubrakov បាននិយាយថា កប៉ាល់ចំនួន ១៦ ផ្សេងទៀតក៏កំពុងរង់ចាំការចាកចេញពីកំពង់ផែរបស់អ៊ុយក្រែនតាមច្រករបៀងដែលមានសុវត្ថិភាព ស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ។
កិច្ចព្រមព្រៀងនេះមានគោលបំណងអនុញ្ញាតឲ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចូល និងចេញពីកំពង់ផែ Odesa ក៏ដូចជាកំពង់ផែ Chornomorsk និងកំពង់ផែ Pivdennyi ដែលនៅក្បែរនោះ ។

យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា កម្មវិធីស្បៀងអាហារពិភពលោកក៏គ្រោងនឹងទិញ ផ្ទុក និងដឹកជញ្ជូនស្រូវសាលីដំបូងចំនួន ៣០,០០០ តោនចេញពីអ៊ុយក្រែននៅលើកប៉ាល់ដែលជួលដោយអង្គការសហប្រជាជាតិផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ កប៉ាល់ដឹកគ្រាប់ធញ្ញជាតិត្រៀមចេញដំណើរការដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


