សេដ្ឋកិច្ច
តើប្រភពចំណូលសំខាន់ៗរបស់ជាតិបានមកពីណាខ្លះ?
តើរដ្ឋាភិបាលបានចំណូលមកពីប្រភពណាខ្លះ សម្រាប់ធ្វើការអភិវឌ្ឍ ប្រទេសជាតិ? ជាធម្មតា ដើម្បីទទួលបានចំណូល តម្រូវឱ្យមនុស្សម្នាក់ៗធ្វើកិច្ចការងារ ឬអាជីវកម្មរកស៊ី ទើបទទួលបានចំណូលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ចំណែករដ្ឋាភិបាលវិញ តើចំណូលបានមកពីណា ខ្លះសម្រាប់ធ្វើការទ្រទ្រង់សេដ្ឋកិច្ចរបស់ជាតិទាំងមូល បើក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី គឺមិនអនុញ្ញាតឱ្យ រដ្ឋាភិបាលធ្វើអាជីវកម្មផង?

ទោះបីជាក្នុងរបរសេដ្ឋកិច្ចទីផ្សារសេរី ការធ្វើពាណិជ្ជកម្មរកស៊ី តម្រូវឱ្យមានលក្ខណៈឯកជនដែលមាន ពួកមូលធនធ្វើការវិនិយោគក៏ដោយ ប៉ុន្តែផ្នែកខ្លះគឺតម្រូវឱ្យរដ្ឋាភិបាលគ្រប់គ្រងដោយផ្ទាល់ ហើយផ្នែកខ្លះ ទៀតក៏ត្រូវបានរដ្ឋគ្រប់គ្រងដោយប្រយោល ហើយការវិយោគពីសំណាក់ពួកមូលធននៅតែជាភាពចាំបាច់ សម្រាប់ប្រទេសជាតិនីមួយៗ។
ភ្ជាប់ទៅកាន់ប្រធានបទវិញ ក្នុងនោះ ប្រភពចំណូលសំខាន់ៗសម្រាប់ធ្វើការទ្រទ្រង់សេដ្ឋកិច្ចរបស់រដ្ឋ គឺ បានមកពី៖
ចំណូលចរន្ត៖ ជាចំណូលដែលទទួលបានជារៀងរាល់ឆ្នាំ តាមកាលកំណត់របស់រដ្ឋាភិបាល។ ចំណូលចរន្ត គឺពិតជាសំខាន់ណាស់សម្រាប់ជាតិ។ក្នុងនោះ ចំណូលចរន្ត រួមមាន៖
ចំណូលសារពើពន្ធ សម្តៅដល់ចំណូលពន្ធ អាករ ទាំងអស់ ដែលរដ្ឋាភិបាលប្រមូលបានជា ប្រចាំឆ្នាំតាមកាលកំណត់ ដែលមានសារៈសំខាន់ណាស់សម្រាប់ជាតិ។ (តាមរយៈពន្ធគយ និងពន្ធដារ)។
ចំណូលមិនមែនសារពើពន្ធ ជាចំណូលបានមកពីការលក់ទ្រព្យសម្បត្តិរដ្ឋ ឬក៏ជួលទៅឱ្យវិនិយោគគិនជាតិ ឬអន្តរជាតិ ដូចជាការសម្បទានក្នុងរយៈពេលកំណត់ ណាមួយ។
ចំណូលមូលធន៖ ជាចំណូលដែលបានមកពីប្រភពក្នុង និងខាងក្រៅប្រទេសដែលរួមមាន៖
ជំនួយឥតសំណង និងកម្ចី ដែលកម្ពុជាទទួលបានពីប្រទេសផ្សេងៗសម្រាប់ធ្វើការអភិវឌ្ឍ ក្នុងវិស័យណាមួយ។
ជំនួយឥតសំណង និងកម្ចី ដែលកម្ពុជាទទួលបានពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា រួមមានដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (World Bank) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ កម្ពុជាប្រមូលពន្ធបានប្រមាណជិត ២,៨០០ លានដុល្លារ ចំណែកពន្ធគយ និងរដ្ឋាករវិញ ប្រមូលបានជិត ២,៣០០ លានដុល្លារ សម្រាប់ឆ្នាំ ២០២១ កន្លងទៅ៕
អត្ថបទ៖ នាង រតនៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ៩ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ