ព័ត៌មានជាតិ
តុលាការផ្តន្ទាទោសអតីតស្នងការរងខេត្តកំពង់ឆ្នាំងជាប់ពន្ធនាគារ ៤ ឆ្នាំ ពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃលិចទឹក
លោក លិ សុខា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ុំ សុជាតិ អតីតស្នងការរងខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពាក់ពន្ធដីធ្លីនៅតំបន់ ៣ បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង។

សាលក្រមក៏បានសម្រេចពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន ៥០ លានរៀល ព្រមទាំងដកហូតប្រាក់ជាង ៥០ ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធនឹងបទបំផ្លិចបំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ លិចទឹកបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់។
កាលពីព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ តុលាការបានលើកយកសំណុំរឿងខាងលើនេះមកបើកសវនាការជំនុំជម្រះក្តីពាក់ព័ន្ធករណីបំផ្លិចបំផ្លាញហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកនៅចំណុចតំបន់ ៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រ ភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សវនាការបានសាកសួរដេញដោលចប់សព្វ និងបានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទនៅថ្ងៃទី ៤ សីហា នេះ។ សំណុំរឿងនេះលោក កូយ សៅ អនុប្រធានសាលាដំបូង រាជធានីភ្នំពេញជាចៅក្រមស៊ើបសួរនៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ២០២១ បានសម្រេចចេញដីកាឃុំខ្លួន ស្នងការរង និងប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដោយយោងទៅលើស្ថាប័ន អយ្យការបានចោទប្រកាន់ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ហៅ ឈុយ ជាស្នងការរង ខេត្តកំពង់ឆ្នាំង ពីបទបំផ្លាញ និងគៃបំបាត់បទហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹក តំបន់ ៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២១ ជាបទល្មើស ព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ ខែ ក្រមព្រហ្មទណ្ឌ និងមាត្រា ៨៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២ មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ ថ្មី មាត្រា ២៨ ថ្មី ១ នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម៕
អត្ថបទ៖ មករា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន