ព័ត៌មានជាតិ
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៥០គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកសណា្តន់បានទទួលអំណោយពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា
កំពង់ធំ ៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកអំណោយចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន២៥០គ្រួសារ មកចំនួនពី២ឃុំ គឺឃុំមានរិទ្ធ និងឃុំងន ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

លោក ញ៉ឹក បានខេង មានប្រសាសន៍សំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅនិងគិតគូរជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋ ដែលទីទ័លក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយជាក់ស្តែងប្រជាពលរដ្ឋដែលកំពុងខ្វះខាតនាពេលនេះ ទទួលបានអំណោយសង្គ្រោះបន្ទាន់ ពីរាជរដ្ឋាភិបាល កម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្នុងការជួយដោះស្រាយដល់ជីវភាពរស់នៅបានមួយរយៈពេលផងដែរ។

លោកបានបន្តថា សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បី ទ្រទ្រង់ជីវភាពគ្រួសារ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗ បន្ថែមទៀតដើម្បីធ្វើយ៉ាងណា ឲ្យជីវភាព រស់នៅមានលក្ខណៈសមរម្យ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបន្ថែមលើសនេះដើម្បីចូលរួមចំណែកកាត់បន្ថយភាព ក្រីក្រនៅក្នុង សហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន។

ព្រមទាំងបានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋ អោយមានការប្រុង ប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅ ស្អាត ពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បី ការពារជំងឺគ្រុនឈាម ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន កុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ អោយសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះក៏មានករណីឆ្លង ថ្មីបន្ថែមទៀតផងដែលនៅក្នុងប្រទេសយើង។

ជាចុងក្រោយលោកក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ អោយបន្ដអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើងពីជំងឺដ៏កាចសាហាវនេះ ។ ដោយ ឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលចាក់វ៉ាក់សាំង និងមិនបានទទួលដូសជម្រុញដោយប្រការណាមួយសូមអញ្ជើញរួសរាន់ទៅចាក់នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំដើម្បីបង្កើនការការពារខ្លួនកាន់តែល្អពីជំងឺកូវីដ-១៩នេះ។

បញ្ជាក់៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ២៥០ គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ឃីត ១ កញ្ចប់៕
អត្ថបទ ៖ ឈាង មករា



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?