កីឡា
អស្ចារ្យ U-16 កម្ពុជា ឈ្នះអូស្ត្រាលី បន្តក្ដីសង្ឃឹមក្នុងពាន AFF U-16 Championship
ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា បាន ម៉ាឡេស៊ី ដោយលទ្ធល ៤-២ ក្នុងជំនួបទី២ ប្រចាំពូល C នៃពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ (AFF U-16 Boys’s Championship 2022) នាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។
ការប្រកួតដែលគេគិតថា អូស្ត្រាលី មានប្រៀបជាងកម្ពុជា ដោយសារតែកាយសម្បទា និងកម្លាំងនោះ ប៉ុន្តែលេងមិនបាន ១នាទី កីឡាករខ្សែការពារស្លាបឆ្វេងរបស់កម្ពុជា វ៉ា ដាវីត បានទាត់បាល់បញ្ចូលទីពីចម្ងាយនៅនាទី១ ធ្វើគ្រប់គ្នាមិននឹកស្មានដល់កម្ពុជា អាចរកគ្រាប់បាល់នាំមុខអូស្ត្រាលីបានលឿនដូច្នេះ។ ក្រោយមកទៀតអ្វីដែលកាន់តែភ្ញាក់ផ្អើលនៅនាទី២៣ កីឡាករ ស៊ូ ម៉េងហុង បានរកគ្រាប់ទី២ឱ្យកម្ពុជា។ លុះចូលដល់នាទី៣៨ កីឡាករ Ayman Gulasi បានរកគ្រាប់តាមស្មើឱ្យអូស្ត្រាលី និងបានរក្សាលទ្ធផល ២-១ ដល់ចប់វគ្គទី១។
ចូលដល់វគ្គទី២ អូស្ត្រាលី បានព្យាយាមជាខ្លាំង ដើម្បីរកគ្រាប់តាមពីក្រោយជាមួយនឹងការដាក់សម្ពាធ និងគ្រប់គ្រងបាល់បានយ៉ាងច្រើន ប៉ុន្តែមិនអាចធ្វើអ្វីបាន និងកម្ពុជា បានបន្ថែមគ្រាប់ទី៣ បានសម្រេចដោយកីឡាករ សួន មករា នៅនាទី៧៥។ ចូលដល់នាទី៨៣ អូស្ត្រាលី ក៏តាមពីក្រោយបាន ៣-២ ដោយកីឡាករ Max Hately ប៉ុន្តែកម្ពុជា បានផ្ដាច់គ្រាប់ជ័យជម្នះនៅនាទី៩០+១ ដោយកីឡាករ ស៊ូ ម៉េងហុង និងរក្សាលទ្ធផល ៤-២ ដល់ចប់ការប្រកួត។
ក្រោយឈ្នះ ៤-២ កម្ពុជា មាន៣ពិន្ទុ ខណៈប្រកួតបន្ទាប់ត្រូវជួបជាមួយក្រុម U-16 មីយ៉ាន់ម៉ា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដែលជាប្រកួតកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ទាប់៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ