ព័ត៌មានជាតិ
ដំណឹងល្អ! ការប្រើប្រាស់ Telegram នៅតែមិនអស់ថ្លៃសេវាចំពោះអ្នកប្រើប្រាស់
Telegram ជាកម្មវិធីមួយ ដែលអ្នកប្រើប្រាស់ជាច្រើននិយមប្រស្រ័យទាក់ទងគ្នា និងផ្ញើឯកសារសំខាន់ជាច្រើនតាមសេវាកម្មមួយនេះ។ តែមួយរយៈចុងក្រោយនេះ Telegram បានប្រកាសថា នឹងយកថ្លៃសេវាកម្ម ចំពោះអ្នកប្រើប្រាស់។
នេះបើតាមការបង្ហោះរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កុំភ័យអីការប្រើប្រាស់កម្មវិធី Telegram នៅតែមិនមានការបង់ថ្លៃសេវាកម្មដដែល សម្រាប់អ្នកប្រើប្រាស់ដែលតែងតែគិតពីការការពារ ទិន្នន័យឯកជនភាពរបស់ពួកគេ កម្មវិធី Telegram គឺជាកម្មវិធីដែលគេប្រើប្រាស់ដោយសារតែកម្មវិធីនេះបានផ្ដល់នូវមុខងារ end-to-end encryption មុនគេ។
កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមដ៏ពេញនិយមមួយនៅក្នុងប្រទេសជាច្រើន ជាពិសេសនៅក្នុងប្រទេសមួយចំនួននៃអតីតសហភាពសូវៀតនិងប្រទេសអ៊ីរ៉ង់ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណជិត៥០០ លាននាក់នៅជុំវិញពិភពលោក។ ចំណែកឯនៅក្នុងប្រទេសកម្ពុជាយើងវិញនោះ កម្មវិធី Telegram ក៏មានការពេញនិយមគួរសមដែរ ដោយសារកម្មវិធីនេះងាយស្រួលនឹងប្រើ ហើយម្យ៉ាងវិញទៀតវាមិនមានបញ្ហាច្រើនផងនោះ។
ដើម្បីរកកម្រៃមកផ្គត់ផ្គង់សេវាកម្មនេះដែលមានអ្នកប្រើប្រាស់កាន់តែច្រើននោះ កាលពីពេលថ្មីៗនេះលោក Pavel Durov ដែលជាស្ថាបនិករបស់កម្មវិធី Telegram បានប្រកាសថា នឹងចាប់ផ្ដើមឱ្យមានការបង់ថ្លៃសេវាកម្មក្នុងឆ្នាំ២០២១ ដែលនេះធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនគិតថាគេត្រូវតែបង់ប្រាក់ដើម្បីប្រើប្រាស់កម្មវិធីនេះនៅឆ្នាំក្រោយ ប៉ុន្តែតាមការពិតលោកអ្នកភាគច្រើនគឺអាចនៅតែបន្តប្រើប្រាស់កម្មវិធីនេះដោយមិនចាំបាច់ចំណាយថវិកាអ្វីទាំងអស់។
លោក Pavel Durov បានបញ្ជាក់នៅក្នុងការប្រកាសរបស់គាត់ថា ការបង់ថ្លៃសេវាកម្ម គឺសម្រាប់តែអ្នកប្រើប្រាស់ ដែលផ្ញើឯកសារធំៗ “Power users” ហើយដែលចង់ប្រើប្រាស់មុខងារថ្មីៗបន្ថែម។ ការទាញយកនិងការប្រើប្រាស់កម្មវិធី ជាមួយនឹងមុខងារដែលមានក្នុងពេលបច្ចុប្បន្ន គឺនៅតែមិនចាំបាច់បង់ថ្លៃសេវាកម្មដដែល។ ទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មវិញនោះ វាក៏មិនមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅជាលក្ខណៈឯកជនទេ នេះគឺសម្រាប់តែផ្សព្វផ្សាយនៅក្នុងក្រុមរបស់អ្នកប្រើប្រាស់ដែលមានអ្នកតាមដានច្រើន “Massive public one-to-many channels” តែប៉ុណ្ណោះ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត