ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ពីត្រូវរារាំង មិនឲ្យប្រជុំ (មានវីដេអូ)
ថ្នាក់ដឹកនាំយោធារបស់មីយ៉ាន់ម៉ា កាលពីថ្ងៃពុធទី១៧ខែសីហា បានរិះគន់ អាស៊ាន សម្រាប់ការដកឧត្តមសេនីយ៍របស់ខ្លួនពីកិច្ចប្រជុំក្នុងតំបន់ ដោយចោទប្រកាន់ថា អាស៊ាន ទប់ទល់នឹងសម្ពាធពីខាងក្រៅមិនបាន។

សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានថ្កោលទោសយ៉ាងខ្លាំងលើ យោធាមីយ៉ាន់ម៉ា ដោយនិយាយថា យោធាបរាជ័យ មិនបានធ្វើឲ្យមានវឌ្ឍនភាពជាក់ស្តែង លើផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយប្លុក១០ប្រទេសមួយនេះ កាលពីឆ្នាំមុន រួមទាំងការចូលរួមជាមួយគូប្រជែង និងការបញ្ឈប់អរិភាពផងដែរ។
យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត នៅក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក បានបង្រ្កាបការប្រឆាំងដោយកម្លាំងធ្ងន់ដៃ។ ថ្មីៗនេះ យោធាក៏ត្រូវបានគេរិះគន់ផងដែរ ចំពោះការប្រហារជីវិតសកម្មជននយោបាយ និងការដាក់ពន្ធនាគារលោកស្រី អ៊ុងសាន ស៊ូជី ដែលជានិមិត្តរូបនៃចលនាប្រឆាំង និងប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា។

អាស៊ាន បានរារាំងឧត្តមសេនីយ៍របស់មីយ៉ាន់ម៉ា ពីការចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ ហើយសមាជិកមួយចំនួនបាននិយាយកាលពីខែមុនថា ខ្លួននឹងត្រូវបង្ខំចិត្ត គិតឡើងវិញអំពីផ្លូវឆ្ពោះទៅមុខ ដរាបណាយោធាមីយ៉ាន់ម៉ា បង្ហាញវឌ្ឍនភាពលើផែនការសន្តិភាព។
យោធាមីយ៉ាន់ម៉ា បានបដិសេធសំណើឲ្យបញ្ជូនអ្នកតំណាងក្រៅនយោបាយ មកចូលរួមប្រជុំអាស៊ាន។

អ្នកនាំពាក្យយោធាលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា “ប្រសិនបើកៅអីតំណាងឲ្យប្រទេសមួយនៅទំនេរ នោះវាមិនគួរត្រូវបានដាក់ស្លាកថាជាកិច្ចប្រជុំកំពូលអាស៊ានទេ។ អ្វីដែលគេចង់បានគឺ ឲ្យយើងជួប និងពិភាក្សាជាមួយភេរវករ”។ យោធាមីយ៉ាន់ម៉ា តែងតែងប្រើពាក្យថា “ភេរវករ” សំដៅទៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានកាន់អាវុធប្រឆាំងនឹងយោធា។
លោកអះអាងថា អាស៊ានកំពុងរំលោភលើគោលនយោបាយរបស់ខ្លួន នៃការមិនជ្រៀតជ្រែកក្នុងកិច្ចការអធិបតេយ្យភាពរបស់ប្រទេសមួយ ខណៈពេលកំពុងប្រឈមមុខនឹងសម្ពាធពីខាងក្រៅ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ សម្ដេចតេជោ ៖ អាស៊ាន បានផ្លាស់ប្ដូរខ្លួនពីអង្គការមានក្របខ័ណ្ឌធូរលុង ទៅជាអង្គការមានរចនាសម្ព័ន្ធរឹងមាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


