កីឡា
ចិនបានកំណត់ពេលថ្មីរៀបចំការប្រកួតអាស៊ីប៉ារ៉ាហ្គេមហើយ
ប្រទេសចិន និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី កាលពីម្សិលមិញនេះបានប្រកាសកាលបរិច្ឆេទនៃការរៀបចំព្រឹត្តិការណ៍ប្រកួតអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិនចាប់ពីថ្ងៃទី២២ ដល់ ទី២៨ ខែតុលា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម កាលពីដំបូងគ្រោងនឹងធ្វើនៅខែតុលា ឆ្នាំ២០២២នេះ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ គណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (APC) និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកចិន (HAPGOC) បានសម្រេចពន្យារពេល។

ជាមួយគ្នានេះនេះ កីឡាអាស៊ី (Asian Games) ក៏ត្រូវបានពន្យារពេល ហើយកាលពីខែមុន ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ទើបតែប្រកាសពីកាលបរិច្ឆេទថ្មីនៃការរៀបចំព្រឹត្តិការណ៍ Asian Games ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។
លោក Majid Rashed ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីបាននិយាយថា ៖«យើងខ្ញុំរីករាយក្នុងការប្រកាសកាលបរិច្ឆេទថ្មីសប្រាប់ការប្រកួតអាស៊ីប៉ារ៉ាហ្គេម។ យើងខ្ញុំសូមអរគុណដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកចិន និងអាជ្ញាធរខេត្ត Hangzhou សម្រាប់ការគាំទ្រ និងប្រឹងប្រែងធ្វើឲ្យព្រឹត្តិការណ៍កើតឡើង»។
សូមបញ្ជាក់ថា នេះជាលើកទី២ ដែលប្រទេសចិនទទួលធ្វើម្ចាស់ផ្ទះអាស៊ីប៉ារ៉ាហ្គេម បន្ទាប់ពីបានរៀបចំលើកទី១ប្រកបដោយជោគជ័យកាលពីឆ្នាំ២០១០៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


