សុខភាព
ពិភពលោកផ្ទុះជំងឺថ្មីមួយទៀត ឈ្មោះ “ផ្តាសាយប៉េងប៉ោះ” ឆ្លងខ្លាំងលើកុមារ (មានវីដេអូ)
ខណៈដែលពិភពលោកនៅតែឈឺក្បាលដោយសារជំងឺរាតត្បាតកូវីដ១៩ និងជំងឺអុតស្វានោះ ពេលនេះ វេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌា បានសម្តែងការព្រួយបារម្ភអំពីជំងឺថ្មីឈ្មោះថា “ផ្តាសាយប៉េងប៉ោះ” ដែលបានឆ្លងដល់កុមារជិត១០០នាក់ហើយ។

ការឆ្លងត្រូវបានគេរកឃើញកាលពីខែឧសភានៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ហើយគេបារម្ភថា នេះជាប្រភេទថ្មីនៃជំងឺដៃ ជើង និងមាត់។
ក្រុមអ្នកជំនាញក៏កំពុងធ្វើការស៊ើបអង្កេតផងដែរ ថាតើវាជាផលប៉ះពាល់ក្រោយការឆ្លងពីជំងឺដែលបង្កដោយមូសខ្លាមែនឬអត់។

គិតត្រឹមពេលនេះ កុមារអាយុក្រោម៥ឆ្នាំចំនួន៨២នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺផ្តាសាយប៉េងប៉ោះ ចាប់តាំងពីខែឧសភា ហើយកុមារ២៦នាក់ទៀត ដែលមានអាយុត្រឹម១០ឆ្នាំ កំពុងស្ថិតក្នុងការសង្ស័យ។
ឈ្មោះថា ផ្តាសាយប៉េងប៉ោះ គឺព្រោះតែជំងឺនេះ បណ្តាលឲ្យកើតកន្ទួល និងពងបែកពណ៌ក្រហមពាសពេញរាងកាយ ហើយកន្ទួល បានរីកធំឡើងៗ ដល់ទំហំប៉ុនផ្លែប៉េងប៉ោះ។

អ្នកជំងឺភាគច្រើនមានអាការគ្រុនក្តៅខ្លាំង ឈឺសន្លាក់ខ្លាំង អស់កម្លាំង រាគ ចង្អោរ ក្អួត ខ្សោះជាតិទឹក និងឈឺរាងកាយ។
វេជ្ជបណ្ឌិតនិយាយថា ជំងឺនេះឆ្លងខ្លាំងណាស់ ហើយគេខ្លាចថា វាអាចចម្លងទៅមនុស្សពេញវ័យ ប្រសិនបើការផ្ទុះឡើងនាពេលនេះ មិនត្រូវបានគ្រប់គ្រងទេនោះ។

បច្ចុប្បន្ន មិនមានការធ្វើតេស្ដឬ ព្យាបាលសម្រាប់មេរោគនេះទេ។
ពេទ្យនិយាយថា អ្នកជំងឺ គួរតែនៅដាច់ដោយឡែកពី ៥ ទៅ ៧ ថ្ងៃ ចាប់ពីចេញរោគសញ្ញា ហើយត្រូវសម្រាក ផឹកទឹកឲ្យបានច្រើន និងលេបថ្នាំប៉ារ៉ាសេតាមុល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


