ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ៖ ម្ចាស់ជំនួយតែងចង់ឲ្យអ្នកទទួលជំនួយអាចងើបឈរឡើងដោយខ្លួនឯង
ភ្នំពេញ ៖ ពិតណាស់ ម្ចាស់ជំនួយតែងចងឲ្យអ្នកទទួលជំនួយអាចងើបឈរឡើងដោយខ្លួនឯង ដូច្នេះយើងមិនធ្វើអោយម្ចាស់ជំនួយខកចិត្តទេ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈជួបសំណេះសំណាលជាមួយនាយកប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(Koica)លោក Rho Hyun jun នារសៀលថ្ងៃទី២៥ សីហា នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណៈកូរ៉េ តាមរយៈស្ថានទូតកូរ៉េ និងទីភ្នាក់ងារKoica កូរ៉េដែលបានជួយដល់ការអភិវឌ្ឍន៍ កម្ពុជា ដោយឡែកការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញអស់រយៈពេលជាង៣០ឆ្នាំ កន្លងមកហើយលើវិស័យទឹកស្អាត,សុខាភិបាល,ការបណ្តុះបណ្តាលវិជ្ជាជីវៈ ,ការងារចរាចរជាដើមដែលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េបានឈានដល់ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

លោកអភិបាលបានជំរាបជូនពី ស្ថានភាពទូទៅនៃដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញក្រោយពីទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ពិសេសការដាក់ចេញនូវវិធានការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ.១៩ប្រកបដោយប្រសិទ្ធ ភាពធ្វើឲ្យកម្ពុជាអាចបើកប្រទេសឡើងវិញ។

លោកRho Hyun jun បានសម្តែងមោទនភាពក្នុងពេលដែលលោកបានបំពេញបេសកកម្មនៅរាជធានីភ្នំពេញរយៈពេល៣ឆ្នាំកន្លងមកគឺមានភាពកក់ក្តៅណាស់ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ក្តី។លោកលើកឡើងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ កយការ បានធ្វើសកម្មភាពជួយដល់ប្រទេសនានាចំនួន២៧ប្រទេស។ កម្ពុជាជាប្រទេស អាទិភាពទាំង៦នៅអាស៊ីដែលកយការចាត់ទុកជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍន៍។ ការពិភាក្សាបានផ្តោតសំខាន់ទៅលើការស្នើសុំគម្រោងលើកកំពស់សេវា សុខាភិបាលសាធារណៈនៅមន្ទីរពេទ្យបង្អែកដង្កោរាជធានីភ្នំពេញដែលបានដាក់ ឯកសារបន្ថែមទៅកាន់ទីភ្នាក់ងារKOICA កាលពីថ្ងៃទី១៧សីហា ឆ្នាំ២០២២បន្ទាប់ ពីគម្រោងជ្រើសរើសជាគម្រោងអាទិភាពក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ឆ្នាំ ២០២៤ដើម្បីឲ្យមន្ទីរពេទ្យនេះអាចមានសមត្ថភាពកាន់តែប្រសើរ និងអាចឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែពេញលេញ៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់