សុខភាព
សុខៗសំឡេងប្រែជាស្អក អាចបង្កបញ្ហាធ្ងន់ធ្ងរដែររឺទេ?
សំឡេងស្អក គឺជាការផ្លាស់ប្ដូរសំឡេងខុសប្រក្រតីដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ។ សំឡេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រលរ លឺខ្សាវៗ រឺ ត្បៀត (in pitch and volume, ranging from a deep, harsh voice to a weak, raspy) ។

ក) មូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសំឡេងស្អក?
សំឡេងស្អក អាចបណ្ដាលមកពីកត្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំឡេងស្រួចស្រាវ (inflammatory of vocal cords) ការបង្ករោគដោយការរលាកផ្លូវដង្ហើមខាងលើ (upper respiratory tract infection) និង មួយចំនួនទៀតបណ្ដាលមកពីការប្រើប្រាស់សំឡេងច្រើន។

មូលហេតុផ្សេងៗទៀតមានដូចជា៖
– ដុំពក រឺ គីស នៅនឹងបំពង់សំឡេង (benign vocal cord nodules, cysts or polyps)
– ការច្រាលជាតិអាស៊ីតក្រពះ (gastroesophageal reflux GERD)
– អាឡ័កហ្ស៊ី
– ការហឺតចូលនូវសារជាតិគីមី
– ការជក់បារី
– ជំងឺពកក
– ការគ្រោះថ្នាក់ចំបំពង់សំឡេង
– វិបត្តប្រពន័្ធប្រសាទ (Parkinson’s disease and Stroke)
– ដុំមហារីកបំពង់សំលេង (cancer of larynx)

ខ) ការធ្វើរោគវិនិច្ឆ័យ៖
ពិនិត្យបំពង់សំឡេងដោយប្រើកាម៉េរ៉ាដែលមានទំហំតូច ទន់ អាចបត់បែនបានមិនមានការឈឺចាប់។ ក្នុងករណីអ្នកជំងឺមានបញ្ហាសំឡេងស្អក លើសពី២ – ៣សប្ដាហ៍ ត្រូវប្រញាប់រូតរះមកពិគ្រោះនិងពិនិត្យជាមួយគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និងបំពង់ក ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា។

គ) ការព្យាបាល៖
ការព្យាបាលត្រូវផ្អែកលើកត្តាបង្កដូចជា៖
– ការរលាកបំពង់សំលេងស្រួចស្រាវដែលបណ្ដាលមកពីការរលាកផ្លូវដង្ហើមផ្នែកខាងលើត្រូវព្យាបាល
– ហាមប្រើប្រាស់សំឡេងច្រើន
– ថ្នាំផ្សះត្រូវហាមប្រើក្នុងករណីរលាកបំពង់សំឡេងស្រួចស្រាវបង្កដោយវីរុស
– ហាមជក់បារី
– ចំពោះអ្នកជំងឺមានអាជីពប្រើសំលេងត្រូវផ្អាកមួយរយៈ
– បើមានបញ្ហារលាកក្រពះ រឺ ច្រាលជាតិអាស៊ីតត្រូវព្យាបាលភ្លាម
– ក្នុងករណីខ្លះត្រូវធ្វើការព្យាលដោយវះកាត់

ឃ) វិធីការពារ៖
– ហាមប្រើសំឡេងខ្លាំងៗ បើចាំបាច់ត្រូវប្រើមីក្រូហ្វូនជំនួយ
– ហាមជក់បារី
– ការព្យាបាលដោយសំឡេង និងលំហាត់សំឡេង ដោយគ្រូពេទ្យផ្នែកសំឡេងជាការចាំបាច់ចំពោះអ្នកជំងឺមួយចំនួន
– អ្នកជំងឺស្អកបណ្ដាលមកពីការច្រាលជាតិអាស៊ីតអាចព្យាបាលដោយថ្នាំនិងការតមអាហារមួយចំនួនដូចជា ការពិសារជាតិអាល់កុល កាហ្វេ និងអាហារមានជាតិហឹរ។
“ ដូច្នេះបើលោកអ្នកមានបញ្ហាទាក់ទងនឹងសំលេង សូមអញ្ជើញមកទទូលការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានបំពាក់នូវឧបករណ៍ថតឆ្លុះបំពង់សំឡេងយ៉ាងទំនើបនិងមិនមានការឈឺចាប់៕
អត្ថបទ៖ រស្មី
ចុចអាន៖ សារៈសំខាន់នៃការថែទាំព្យាបាលមាត់ធ្មេញ សម្រាប់អ្នកជំងឺទទួលការព្យាបាលជំងឺមហារីក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ