សុខភាព
ប្រុសៗខ្លះជួបបញ្ហាដោះរីកធំ តើមកពីមូលហេតុអ្វី?
ប្រុសៗយើងមួយចំនួនទំនងជាបានជួបបញ្ហាដោះចាប់ផ្ដើមហើម និងធំជាងមុន។ តើដឹងទេថាម៉េចបានជាដោះយើងទៅជាអ៊ីចឹង ហើយបើហើមធំអ៊ីចឹង អាចមានបញ្ហាអ្វីឬអត់?
បញ្ហាដោះឡើងធំលើមនុស្សប្រុសយើង គឺបណ្ដាលមកពីមូលហេតុមួយ ឬទាំងពីរចូលគ្នា គឺទីមួយលើសជាតិខ្លាញ់ក្នុងដោះ ឬក្រពេញក្នុងដោះដុះឡើងច្រើន (gynecomastia)។ បញ្ហាចាល់ខ្លាញ់ច្រើន គឺកើតឡើងលើអ្នកធាត់ ដែលកើតឡើងនៅលើដោះទាំងសងខាង។ សម្រាប់បញ្ហា ក្រពេញក្នុងដោះដុះឡើងច្រើន វិញ ដោះរបស់យើងមានសភាពរឹងរលោង និងមានលក្ខណៈដូចយឺតតិចៗដូចកៅស៊ូ ហើយភាគច្រើនកើតលើដោះទាំងសងខាង ប៉ុន្តែក៏អាចកើតតែលើដោះតែម្ខាងបានដែរ។

សម្រាប់អ្នកកើត ក្រពេញក្នុងដោះដុះឡើងច្រើន គឺភាគច្រើនអាចមានអារម្មណ៍ខ្មាស់គេដោយសារតែដោះធំ តែក្រៅពីនេះវាមិនបង្កគ្រោះថ្នាក់អ្វីដល់យើងឡើយ។ ប៉ុន្តែបើមនុស្សយើងកើតបញ្ហានេះនិងបារម្ភថាអាចមានជំងឺអ្វីផ្សេង គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់។ ភាគច្រើនមូលហតុរបស់វា គឺដោយសារតែផលរំខានរបស់ថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំ បញ្ចុះទឹកនោម spironolactone (Aldactone) finasteride (Proscar) ឬ dutasteride (Avodart) ដែលវាជាថ្នាំជួយឲ្យក្រពេញប្រូស្តាតដែលរីកធំ រួមមកតូច ថ្នាំក្រពះដូចជា cimetidine (Tagamet) និង ranitidine (Zantac) និងថ្នាំអ័រម៉ូន ដើម្បីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។
មានពេលខ្លះគ្រូពេទ្យមិនអាចរកឃើញមូលហេតុក្រពេញក្នុងដោះដុះឡើងច្រើន បានភ្លាមៗឡើយ ដូចនេះមិនអាចព្យាបាលបានភ្លាមៗដូចគ្នា។ ប៉ុន្តែបើដោះរីកធំដោយសារតែមានការកើនឡើងនៃជាតិខ្លាញ់ យើងអាចកាត់បន្ថយមកវិញតាមរយៈការសម្រកគីឡូ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ការរួមភេទ ផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង
សូមចុចអាន៖ សាកតាមក្បួនប៉ុន្មាននេះ ប្ដីប្រពន្ធលែងភ័យខ្លាចអត់កូន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


