សុខភាព
មុខចាស់ទៅៗ អាចដោយសារយើងញ៉ាំអាហារប៉ុន្មានមុខនេះច្រើនពេក
អាហារដែលយើងញ៉ាំរាល់ថ្ងៃ ជះឥទ្ធិពលខ្លាំងមែនទែន ទៅដល់ដំណើរការរាងកាយ និងទ្រទ្រង់ដល់សុខភាពយើង។ គ្នាយើងគ្រប់គ្នាច្បាស់ជាដឹងហើយថា អាហារដែលល្អសម្រាប់សុខភាពយើងមានតែបន្លែ ផ្លែឈើ សាច់ធម្មជាតិយើង ដែលញ៉ាំហើយមិនប៉ះពាល់ ប៉ុន្តែដោយសារតែឥឡូវ សម្បូរដោយអាហារប្លែក ឆ្ងាញ់ៗច្រើនមុខ យើងចេះឃ្លានញ៉ាំមិនគិតដល់សុខភាព។ មិនត្រឹមតែសុខភាពទេ បើយើងញ៉ាំអាហារប៉ុន្មានខាងក្រោមនេះច្រើន សុខភាពក៏មិនល្អ មុខវិញក៏ឆាប់ចាស់ជាងអាយុយើងទៀត។

១. អាហារមានជាតិស្ករ និងប្រៃខ្ពស់
ជាតិស្ករធ្វើឲ្យយើងងាយឡើងគីឡូ បង្កើតស្នាមជ្រួញ ធ្វើឲ្យស្បែកយើងយារធ្លាក់ និងអាចប៉ះពាល់ទៅដល់សុខភាពទូទៅយើង។ ជាតិស្ករដែលយើងញ៉ាំច្រើនពេកនោះ អាចទៅបំផ្លាញប្រូតេអ៊ីន និងសារធាតុ លីពីត (lipids) នៅក្នុងរាងកាយរបស់យើង ធ្វើឲ្យការផលិត collagen មិនល្អ និងកាន់តែជួយឲ្យស្នាមជ្រីវជ្រួញកើតឡើង។

អាហារដូច pepperoni pizza នំដំឡូងកញ្ចប់ cheese ជាដើម មានផ្ទុកជាតិប្រៃខ្ពស់ ជាហេតុបណ្ដាលឲ្យរាងកាយបាត់បង់ជាតិទឹក និងធ្វើឲ្យមើលទៅដូចហើម។ មិនតែប៉ុណ្ណោះ វាក៏បណ្ដាលឲ្យជាលិការួញ បង្កើតបញ្ហាស្បែកជ្រួញកើតឡើង។
២. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន

កាហ្វេអ៊ីន ច្រោះជាតិទឹកនៅក្នុងខ្លួនយើង ធ្វើឲ្យរាងកាយយើងឆាប់ខ្សោះជាតិទឹក និងគ្មានសំណើម។ ដូចនេះហើយ វាធ្វើឲ្យស្បែកយើងស្ងួត និងពុកផុយ។
៣. សាច់កែច្នៃ
ពពួកសាច់កែច្នៃដូច ប្រហិត ឬសាច់ក្រក សុទ្ធតែមានផ្ទុកសារធាតុ sulfites និងសារធាតុផ្សេងៗ ដើម្បីរក្សាវាទុកឲ្យបានយូរ។ ហើយសារធាតុទាំងនោះ អាចបណ្ដាលឲ្យមានការរលាកនៅលើស្បែកយើង ធ្វើឲ្យបាត់បង់ជាតិទឹកក្នុងរាងកាយ និងពន្លឿនភាពចាស់វ័យ។
៤. ផឹកស្រាច្រើន

ជាតិអាល់កុល អាចបណ្ដាលឲ្យមានបញ្ហាច្រើនទៅដល់ស្បែក ដូចជា ឡើងក្រហម ហើម បាត់បង់ជាតិ collagen និងបង្កើតស្នាមជ្រីវជ្រួញ។ ជាតិអាល់កុល បំផ្លាញសារធាតុចិញ្ចឹមក្នុងខ្លួន ធ្វើឲ្យខ្សោះជាតិទឹក និងប៉ះពាល់ទៅដល់កម្រិតនៃវីតាមីន A បញ្ហាអស់នេះ ជះឥទ្ធិពលខ្លាំងទៅដល់ស្នាមជ្រួញ។
៥. សាច់ខ្លោច
កម្ទេចខ្មៅៗនៅលើសាច់ខ្លោច អាចមានផ្ទុកអ៊ីដ្រូកាបូនរលាក ដែលធ្វើឲ្យរាងកាយយើងងាយរលាក។ វាអាចបំផ្លាញដល់សារធាតុសំខាន់ៗសម្រាប់ស្បែកដូចជា collagen ដែលបណ្ដាលឲ្យពន្លឿនភាពចាស់វ័យ ធ្វើឲ្យយើងមើលទៅចាស់ជាងអាយុ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ ដឹងអត់ថាការញ៉ាំអាហារច្រើនជ្រុលប្រឈមនឹងបញ្ហាគាំងបេះដូង?
ចុចអាន៖ បាយ និង មី-គុយទាវ មានការពន្យល់ច្រើន មុនញ៉ាំ! មួយណាល្អជាង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


