វប្បធម៌ ជំនឿ
សុបិនឃើញ “នាគ” អ្នកនឹងទទួលបានដំណឹងល្អ ក្នុងជីវិតពិត
ខ្មែរយើងមានជំនឿលើសត្វនាគ តាំងពីយូរលង់ណាស់មកហើយ។ នាគមិនត្រឹមតែលេចឡើងក្នុងប្រវត្តិសាស្ត្រ និងរឿងព្រេងបុរាណប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្សារភ្ជាប់មុតជ្រៅទៅក្នុងអប្បិយជំនឿផងដែរ ដែលក្នុងនោះមានជំនឿទាក់ទិននឹងសុបិន។ ជាទូទៅ គេជឿថា សុបិនឃើញសត្វនាគ គឺជានិមិត្តរូបនៃសំណាង និងការមានកូនចៅ។ ទោះយ៉ាងណា សុបិនអំពីសត្វនាគ មានរូបភាពខុសៗគ្នា និងការបកស្រាយអត្ថន័យផ្សេងគ្នា ទៅតាមទិដ្ឋភាពដែលម្ចាស់ខ្លួនបានឃើញដូចជា៖

សុបិនឃើញនាគធំសម្បើម
វាជាសុបិនល្អ! ក្នុងអំឡុងពេលនេះអ្នកនឹងទទួលបានការឧបត្ថម្ភពីមនុស្សពេញវ័យ រួមទាំងត្រូវបានទាក់ទងដោយសាច់ញាតិមកពីឆ្ងាយ ឬទទួលបានឱកាសធ្វើការជាមួយជនបរទេស។
សុបិនឃើញនាគវារមករក
អ្នកនឹងទទួលបានលុយកាក់ ឬមានលាភសក្ការៈពីការផ្សងសំណាង។ ចំណែកការងារវិញ ត្រូវបានថ្នាក់លើជួយជ្រោមជ្រែង និងផ្ដល់ក្ដីមេត្តា គួរជាទីកក់ក្ដៅ។
សុបិនឃើញនាគក្បាល២ ឬនាគ២ក្បាល
ទាយថា អ្នកនឹងទទួលបានលាភសំណាងផ្នែកហិរញ្ញវត្ថុ។ បញ្ហាដែលធ្លាប់កើតមានក្នុងផ្ទះនឹងធូរស្រាលបន្តិចម្តងៗ ជាពិសេសគ្រួសាររស់នៅជួបតែសេចក្តីសុខគ្រប់ប្រការ។
សុបិនឃើញនាគក្បាល៣ ឬនាគ៣ក្បាល
បកស្រាយសុបិន្តថា អ្នកនឹងទទួលបានវត្ថុមានតម្លៃ ឬទ្រព្យសម្បត្តិដែលពេញចិត្តពីមនុស្សក្បែរខ្លួន។
សុបិនឃើញនាគក្បាល៩ ឬនាគ៩ក្បាល
ចូរប្រយ័ត្ននឹងបញ្ហាសុខភាពក្នុងគ្រួសារ និងត្រូវប្រយ័ត្នខ្ពស់ចំពោះមនុស្សចម្លែក ឬមនុស្សដែលមិនស្និទ្ធស្នាល ព្រោះពួកគេនឹងនាំបញ្ហាក្រពុលមុខមកឱ្យអ្នក។
សុបិនឃើញនាគក្បាលច្រើន ឬច្រើនក្បាល
ក្នុងអំឡុងពេលនេះ ត្រូវតែប្រយ័ត្នលើទង្វើរបស់ខ្លួន រួមទាំងពាក្យសម្ដីនិយាយស្ដីផងដែរ ដោយហេតុថាវាអាចបញ្ហាលំបាក ប៉ះពាល់ដល់ខ្លួនអ្នកផ្ទាល់ និងសមាជិកគ្រួសាររបស់អ្នក។
សុបិនឃើញនាគមាស
វាជាសញ្ញាល្អចំពោះអ្នកនៅលីវ ព្រោះអ្នកនឹងជួបមនុស្សត្រូវចិត្តក្នុងពេលឆាប់ៗ។ សម្រាប់អ្នកកំពុងមានរឿងក្ដីក្ដាំ អ្នកនឹងឈ្នះបណ្ដឹង ចំណែកអ្នកឈឺនឹងបានជាសះស្បើយពីជំងឺដែលកំពុងមាន។
សុបិនឃើញតែក្បាលនាគ
ចូរប្រយ័ត្នជាមួយសមាជិកគ្រួសារខ្លួនឯង ដោយសារនរណាម្នាក់ក្នុងផ្ទះនឹងនាំបញ្ហាមកឱ្យជួយដោះស្រាយយ៉ាងស្មុគស្មាញ។
សុបិនឃើញរូបចម្លាក់នាគ
សុបិននេះពុំសូវល្អទេ វាជាសញ្ញាព្រមាន! ចូរប្រយ័ត្ននឹងការចាយវាលុយកាក់ឱ្យបានល្អិតល្អន់ ពុំនោះទេអ្នកនឹងក្លាយជាមនុស្សបំផ្លាញទ្រព្យក្នុងផ្ទះ ដោយត្រៀមខ្លួនមិនទាន់។
សុបិនឃើញនាគចូលផ្ទះ
សុបិននេះបកស្រាយថា អ្នកដែលប្រាថ្នាចង់បានកូននឹងបានសម្រេច ហើយជាកូននាំលាភដល់គ្រួសារទៀត។
សុបិនឃើញនាគនៅក្នុងទឹក
សុបិនដែលនាំសំណាងល្អដល់ទាំងម្ចាស់ខ្លួន និងសមាជិកគ្រួសារ។ បញ្ហា ទុក្ខព្រួយ ការលំបាក ចាប់ផ្ដើមរសាយ ហើយជំនួសវិញតែសុភមង្គលពេញពោរ។
សុបិនឃើញនាគព្រួសទឹក
ជាសុបិនដាស់តឿន! ក្នុងអំឡុងពេលនេះ សំណាងល្អមិនសូវនៅខាងអ្នកទេ ដូច្នេះចូរធ្វើបុណ្យ ជួយប្រោសសត្វឱ្យបានច្រើន។
សុបិនឃើញនាគព្រួសភ្លើង
ស្ថានភាពជីវិតពិតរបស់អ្នកពេលនេះ អាចជួបរឿងក្ដៅក្រហាយ ឬគ្រោះថ្នាក់ ដោយសារតែមនុស្សជិតស្និទ្ធបំផុត។
សុបិនឃើញនាគនៅក្នុងរូងភ្នំ
ជីវិតអ្នកពេលនេះ ត្រូវតែរស់នៅដោយប្រយ័ត្នប្រយែងជាទីបំផុត ព្រោះគ្រោះថ្នាក់នៅជិតអ្នកបង្កើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ “ដាយណូស័រ” បង្ហាញខ្លួនក្នុងយល់សប្តិ អ្នកនឹងទទួលបានសំណាងផ្ទួនៗ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ