ជីវិតកម្សាន្ដ
បម្រើសិល្បៈ ៥០ ឆ្នាំ លោកគ្រូ ហួរ ឡាវី មិនដែលទទួលបានប័ណ្ណកិត្តិយស អ្វីមួយឡើយ
អ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីមានការបង្ហើបថា តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ហួរ ឡាវី រហូតមកទល់ពេលនេះគឺបម្រើវិស័យសិល្ប:មានរយ:ពេលប្រមាណ៥០ឆ្នាំហើយ។ ប៉ុន្តែលោកមិនដែលទទួលបានប័ណ្ណកិត្តិយស ណាមួយពីភាគីពាក់ព័ន្ធណាឡើយ។

បើយោងតាមខ្លឹមសារនៃសំណេររបស់តារាចម្រៀងរួមអាជីព គឺលោក សុះ ម៉ាច បានរៀបរាប់ដោយក្តីអាណិតចំពោះលោកគ្រូ ហួរ ឡាវី ថា សែនអាសូរក្នុងចិត្តពេលបានឮសម្តីរបស់រៀមច្បង ហួរ ឡាវី ខណ:ពេលរួមដំណើរជាមួយបងទៅចូលរួមកម្មវិធីសប្បុរសមួយនៅខេត្តព្រៃវែងរបស់លោកឧត្តមសេនីយ៍ អ៊ុ ចំរើន ប្រគល់ផ្ទះជូនទុរគតជនមួយរូប ខ្ញុំក៏សួរពីប្រវត្តិចូលបម្រើវិស័យសិល្ប: គឺបងចូលសិល្ប:តាំងពីឆ្នាំ១៩៦៣ ។

លោកបន្តថា ក្រោយមកឆ្នាំ១៩៧៩បងបម្រើការនៅមន្ទីរឃោសនាការខេត្តបាត់ដំបង ឆ្នាំ១៩៨៣ ចូលមកបម្រើការនៅមន្ទីរវប្បធម៌រាជធានីភ្នំពេញ។ រំឮកកាលទៅឃោសនាពលករកាប់ឆ្ការព្រៃពេលលេងឱ្យពលករស្តាប់ និងរាំលេង ពួកប៉ុលពតដេញបាញ់រត់ព្រលឹងចុងសក់។ ខ្ញុំក៏មានអានុស្សាវរីយ៍ច្រើនជាមួយគាត់កាលច្រៀងតាមរង្គសាលកាលកន្លងមករហូតឥឡូវ។ ក៏លួចសួរគាត់ថា បងបម្រើវិស័យសិល្ប:៥០ឆ្នាំមកហើយ មានស្នាដៃធំធេងណាស់ បងមានបានទទួលកិត្តិយសពីរដ្ឋាភិបាល ឬក្រសួងមន្ទីរស្ថាប័នអ្វីខ្លះ? គាត់ឆ្លើយថា ប្អូនអើយគ្មានទេ បងចង់ឃើញការផ្តល់កិត្តិយសគ្រាន់ ទុកតាំងបង្ហាញកូនចៅពេលបងស្លាប់ទៅក្រែងបានបិទភ្នែកជិត ព្រោះបងចាស់ហើយឆ្នាំនេះ៧៨ឆ្នាំហើយ។

លោក សុះ ម៉ាច និយាយទៀតថា តាមមតិរបស់ខ្ញុំសិល្បករចាស់ៗដែលធ្លាប់មានស្នាដៃ និងបានបម្រើសិល្ប:យូរយារមកហើយគួរតែផ្តល់កិតិ្តយសដល់ពួកគាត់ក៏ដូចជាការលើកទឹកចិត្ត និងដឹងគុណដូចជារៀមច្បង ហួរ ឡាវី ជាដើម ខណ:សិល្បករចាស់ថ្មីខ្លះបានទទួលកិត្តិយសរួចហើយពីរដ្ឋាភិបាល និងស្ថាប័ននានាដូចរូបខ្ញុំផ្ទាល់ក៏បានពីទទួលពីព្រះមហាក្សត្រ កាកបាទក្រហម និងរដ្ឋាភិបាលអាមេរិកផងដែរ។ គួរពុំគួរសូមអធ្យាស្រ័យ នេះជាយោបល់ផ្ទាលខ្លួនរបស់នោះទេ។

សូមបញ្ជាក់ថា តារាចម្រៀងសំនៀងស្អកលោកគ្រូ ហួរ ឡាវី គឺតារាចម្រៀងល្បីល្បាញជំនាន់ឆ្នាំ១៩៩០ ដែលមានបទចម្រៀងល្បីៗជាច្រើនដែលលោកបានបកស្រាយដូចជាបទ «សែនអាល័យ» និងបទ« ថ្ងៃណាបំភ្លេចអូនបាន» ជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


