ព័ត៌មានជាតិ
កម្ពុជា រៀបចំវេទិកាភ្នំពេញលើកទី១ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជាមួយភាគីពាក់ព័ន្ធ
នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ រាជបណ្ឌិត្យកម្ពុជា បានរៀបចំនូវវេទិកាភ្នំពេញលើកទី១ ជាមួយធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណង៤ ព្រមទាំង មានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមសម្ពោធបើកវេទិកាលើកទី១នេះ មានដូចជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត។

វេទិកានេះ ធ្វើឡើងជាលើកទី១ ដែលផ្តួចផ្តើមដោយរាជ្យបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហការជាមួយដៃគូចំនួន១៥ រួមទាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយនានា និងភាគីពាក់ព័ន្ធផ្សេងទៀត ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាប្រទេសពាក់ព័ន្ធផ្សេងទៀត។ ការផ្តួចផ្តើមឱ្យមាននូវវេទិកានេះឡើង គឺដើម្បីប្រមូលផ្តុំទាំងភាគីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ផ្នែកស្រាវជ្រាវក្នុងវិស័យឯកជន ឬ ស្ថាប័នផ្សេងៗទៀត មកធ្វើការរួមគ្នា ដើម្បីដោះស្រាយនូវបញ្ហា ព្រមទាំង ពង្រឹងតម្លាភាពជាមួយគ្នា។
ទន្ទឹមគ្នានោះ វេទិកានេះ នឹងផ្តល់ឱកាសឱ្យមានការប្រឹក្សាយោបល់ដោយបើកចំហ ត្រង់ទៅត្រង់មករវាងរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបានដំណោះស្រាយរួមមួយដែលពួកគេជួបប្រទះ។ មិនតែប៉ុណ្ណោះ ក៏បានលើក កម្ពស់សមត្ថភាពរបស់រដ្ឋាភិបាលចំពោះការឆ្លើយតបទៅនឹងតម្រូវការថ្មីរបស់ភាគីពាក់ព័ន្ធគ្រប់រូប និងដើម្បីឱ្យមានការចូលរួមពីសាធារណជនកាន់តែបើកចំហរ និងទូលំទូលាយឡើង។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានថ្លែងថា វេទិកាភ្នំពេញលើកទី១នេះ គឺជាវេទិកាមួយដែលមានតម្លៃក្នុងការជជែកវែកញែកទៅពេលអនាគត។ វេទិកានេះ គួរក្លាយជារចនាសម្ព័ន្ធនៃកិច្ចពិភាក្សាដ៏សំខាន់មួយសម្រាប់ពេលអនាគត ទៅលើបញ្ហាផ្សេងៗ ដែលជួបប្រទះ។ ម្យ៉ាងទៀត គឺចៀសវាងការបង្កើតរួច មិនបានធ្វើអ្វីសោះ នោះ នឹងធ្វើឱ្យមានការខាតបង់ចំពោះប្រទេសកម្ពុជា។
លោកបានបន្ថែមថា តួអង្គ៣រូប ដែលសំខាន់ក្នុងការទ្រទ្រង់វឌ្ឍនភាពក្នុងការអភិវឌ្ឍសង្គមដ៏ល្អសម្រាប់កិច្ចពិភាក្សានាពេលអនាគត។ តួអង្គទាំង៣នេះ រួមមាន ភាគីធនាគារខួរក្បាល ភាគីអង្គការក្រៅរដ្ឋាភិបាល និងបណ្តាញសារព័ត៌មាន។ តួអង្គទាំង៣នេះ សុទ្ធតែមានសារសំខាន់ និងឥទ្ធិពលក្នុងពិភពលោក ដែលអាចធ្វើការជាមួយគ្នា ឆ្ពោះទៅនិរន្តរភាពនៃពីភពលោក។
គួរបញ្ជាក់ថា វេទិកាភ្នំពេញ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដើម្បីរក្សានិរន្តរភាពនៃវេទិកាភ្នំពេញសម្រាប់ឆ្នាំ២០២៣ កម្ពុជាដាក់ចេញនូវអទិភាពរួម៣។ ទី១ ផ្តោតលើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់មេគង្គ ទី២ ការផ្សព្វផ្សាយពាក់ព័ន្ធនឹង សក្តានុពលការអភិវឌ្ឍ និងនិរន្តរភាពនៃតំបន់មេគង្គ និងទី៣ កម្មវិធីអភិវឌ្ឍអ្នកសារព័ត៌មាន នៅតំបន់មេគង្គ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


