សន្តិសុខសង្គម
សមត្ថកិច្ចនឹងបន្តស្រាវជ្រាវរកភស្តុតាងជុំវិញបណ្ដឹងទាំង ១៣០ បាត់សមាជិកគ្រួសារទៅនៅចម្ការលោក ខឹម វាសនា
គិតត្រឹមថ្ងៃទី ៨ ខែកញ្ញា សមត្ថកិច្ចខេត្តសៀមរាបទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋប្រមាណ ១៣០ ករណីដើម្បីស្នើសុំជួយស្វែងរកសាច់ញាតិដែលចូលទៅស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ខណៈនៅសល់ប្រជាពលរដ្ឋប្រមាណ ៣០០ ទៅ ៥០០ នាក់។

លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាបប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៨ ខែកញ្ញា ២០២២នេះថា ក្រុមអ្នកគាំទ្ររបស់លោក ខឹម វាសនា នៅក្នុងចម្ការបច្ចុប្បន្ននៅសល់ប្រមាណ ១០ ភាគរយប៉ុណ្ណោះ ដែលមានចំនួនមនុស្សពី ៣០០ ទៅ ៥០០ នាក់ ខណៈសមត្ថកិច្ចបានទុកពេលវេលាឱ្យពួកគាត់តាមសម្រួលប្រសិនបើពួកគាត់មិនចង់ចេញ ហើយក៏មិនមានវិធានការក្ដៅណាមួយនោះទេ ដោយរង់ចាំការសម្រេចបន្ថែមពីគណៈបញ្ជាការឯកភាពខេត្ត។
ចំពោះពាក្យបណ្ដឹងរបស់សាច់ញាតិដែលបាត់សមាជិកគ្រួសាររត់ទៅនៅចម្ការលោក ខឹម វាសនា លោកស្នងការបង្ហើបថា សមត្ថកិច្ចនឹងស្រាវជ្រាវរកភស្ដុតាងបន្តទៀត ប្រសិនបើទាក់ទងនឹងករណីបង្ខាំងមនុស្ស ឬករណីណាមួយដែលសមត្ថកិច្ចរកឃើញថាអាចអនុវត្តតាមផ្លូវច្បាប់បាននោះសមត្ថកិច្ចនឹងអនុវត្ត។

សូមរម្លឹកថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឃោសនាថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយតាំងខ្លួនឯងថាជាព្រះព្រហ្មសង្គ្រោះមនុស្សដោយអំពាវនាវឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលការជួបជុំ នៅដីចម្ការរបស់លោកស្ថិតនៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទើបរួចផុតគ្រោះមហន្តរាយ។
ការឃោសនាបែបនេះ ធ្វើឱ្យពលរដ្ឋប្រមាណ ១៥ ០០០ នាក់ បានរត់ទៅប្រមូលម្តុំទៅទីនោះ ខណៈដោយទាំងពលរករខ្មែរនៅកូរ៉េជាង ១ ពាន់នាក់ ដែលជាអ្នកគាំទ្រលោក ខឹម វាសាន ក៏បានធ្វើដំណើរមកកម្ពុជាផងដែរ។

ក្រោយការជួបជុំអាជ្ញាធរខេត្តសៀមរាបបានដាក់ឱសានុវាទ ត្រឹមថ្ងៃទី ៣០ ខែ សីហាឱ្យលោក ខឹម វាសនា បំបែកការប្រមូលផ្ដុំដោយអាជ្ញាធរអះអាងថា ជាការឃោសនាប្រជាភិថុតបែបអបិយជំនឿប្រាសចាកពីការពិតធ្វើឱ្យពលរដ្ឋបោះបង់ផ្ទះសំបែង មុខរបរ កាងារធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសុខភាពពលរដ្ឋ។
ទោះយ៉ាងណាក្រុមលោក ខឹម វាសនា មិនបានធ្វើតាមការបញ្ជារបស់អាជ្ញាធរ ខណៈអាជ្ញាធរបានប្រើវិធានការបិទខ្ទប់ ដោយបើកឱ្យពលរដ្ឋដែលចង់ចាកចេញពីតំបន់នោះ ប៉ុន្តែមិនអនុញ្ញាតឱ្យចូលវិញនោះទេ៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


