KPT+
អាហារដែលអ្នកចូលចិត្តញ៉ាំខ្លាំងបំផុត អាចមើលដឹងពីចរិតលក្ខណៈខាងក្នុង
តាមការពិត អាហារដែលយើងតែងទទួលទានសឹងតែរាល់ថ្ងៃ ឬចូលចិត្តជាទម្លាប់ គឺអាចទាយដឹងបានថា យើងមានអត្តចរិតបែបណាពីខាងក្នុងមក។ យ៉ាងណាមិញ នេះជាក្បួនដែលធ្លាប់សាកល្បងជាមួយមនុស្សមានទម្លាប់ទទួលទានអាហារទាំងនោះជាប្រចាំថ្ងៃតែម្ដង។ សាកទាយដូចខាងក្រោម តើអ្នកជាមនុស្សមានចរិតលក្ខណៈបែបណាខ្លះ?
១ បាយឆាម្រះព្រៅ និងស៊ុតចៀន

ជារឿយៗបុគ្គលនោះជាអ្នកស្រឡាញ់ឯករាជ្យ មិនចូលចិត្តមនុស្សដែលពូកែត្អូញត្អែរទេ ម្យ៉ាងវិញទៀត ធ្វើអ្វីក៏សាមញ្ញ ហើយជាមនុស្សដែលអាចដោះស្រាយស្ថានការណ៍ភ្លាមៗបានយ៉ាងល្អ។ លើសពីនេះទៅទៀត អ្នកតែងមានអារម្មណ៍ល្អ ជាមួយមនុស្សជុំវិញជានិច្ច។
២ បាយឆាគ្រឿងសមុទ្រ

បុគ្គលនេះជាមនុស្សសមហេតុផល ហើយតែងតែមានសុទិដ្ឋិនិយម ពូកែសន្សំសំចៃ ហើយក៏ដឹងពីតម្លៃនៃវត្ថុមួយនោះផងដែរ។ គេក៏ជាមនុស្សចូលចិត្តថែរក្សាមនុស្សជុំវិញខ្លួន ឲ្យល្អបំផុត។ ប៉ុន្តែដោយសម្ងាត់ គឺជាមនុស្សធ្វេសប្រហែស ចិត្តស្រាលបន្តិច។
៣ បាយសាច់ជ្រូកបំពង

អ្នកជាមនុស្សចូលចិត្តចេញក្រៅច្រើន ចូលចិត្តសប្បាយ ហើយតែងតែទៅជប់លៀងសឹងតែរាល់ថ្ងៃ។ តែអ្នកស្រឡាញ់យុត្តិធម៌លេខមួយ មិនចូលចិត្តការប្រមាថ ឬទាញយកប្រយោជន៍ពីនរណា។ លើសពីនេះ អ្នកក៏និយមសម្ភារៈនិយម ចូលចិត្តស្លៀកពាក់ស្អាត និងមានរបៀបរស់នៅ។
៤ គុយទាវ

ជារឿយៗអ្នកជាមនុស្សដែលប្រកាន់ខ្ជាប់នូវអ្វីដែលដូចគ្នា។ មិនចូលចិត្តការផ្លាស់ប្តូរ ជាមនុស្សមានចិត្តល្អ មានចរិតកំប្លែង និងមានស្នាមញញឹមល្អ ហើយក៏ចូលចិត្តធ្វើឲ្យមនុស្សជុំវិញសប្បាយចិត្តផងដែរ។
៥ បាយសាច់មាន់ស្ងោរ

អ្នកមានទំនោរជាមនុស្សសុទិដ្ឋិនិយម មានសប្បុរសធម៌ ហើយក៏មានការស្រមើលស្រមៃខ្ពស់។ តែងតែធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនសប្បាយ និងជាមនុស្សដែលមានការលេងសើចផងដែរ។ អ្នកណានៅជាមួយអ្នក នឹងសប្បាយចិត្តខ្លាំងបំផុត។
៦ សាច់រំលីញខ្ទឹមនិងម្រេច

ពួកគេច្រើនតែជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់។ ចូលចិត្តចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ និងគ្រួសារជាមុនសិន។ ជាពិសេស គាត់ក៏ជាមនុស្សផ្អែមល្ហែម ស្រលាញ់រាប់អានជាខ្លាំង។
៧ បាយពងចៀន Omelette

ជារឿយៗអ្នកជាមនុស្សដែលមិនចូលចិត្តភាពវឹកវរ ឬបារម្ភអំពីរឿងដែលមិនទាន់កើតឡើង និងអ្វីដែលមិនសំខាន់។ អ្នកក៏មានមានភាពអត់ធ្មត់ខ្ពស់ និងរឹងមាំជាមួយអ្វីគ្រប់យ៉ាងដែលកើតឡើង។
៨ បាយខសាច់ជ្រូក

ជាធម្មតាអ្នកជាមនុស្សរីករាយ ប៉ុន្តែមានអាថ៌កំបាំងច្រើន និងពូកែរក្សាអាថ៌កំបាំង ហើយមិនមានអ្វីត្រូវនិយាយច្រើនទេ។ ជាញឹកញាប់ត្រូវបានរក្សាទុកតែម្នាក់ឯង និងជាមនុស្សដែលមានពិភពផ្ទាល់ខ្លួនខ្ពស់។ ប៉ុន្តែតែងតែបង្ហាញពីភាពលេងសើច និងមានចរិតល្អដល់អ្នកដទៃ។
យ៉ាងណាទៅហើយ! ក្រោយបានអានអត្ថបទខាងលើ តើត្រូវប៉ុន្មានភាគរយដែរ សម្រាប់ចំណង់ចំណូលចិត្តរបស់អ្នកចំពោះអាហារដែលទទួលទានរាល់ថ្ងៃនេះ?
គ្រូ ណុប
ចុចអាន៖រើសរូបភាព ១ ក្នុងចំណោម ៤ នេះ នឹងដឹងថា អ្នកមានចរិតបែបណាចំពោះស្នេហា
ចុចអាន៖តារានិករ ៥ នេះ ពូកែលាក់អារម្មណ៍ខ្លាំងជាងគេ និងពិបាកស្មានចិត្តដឹងណាស់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


