ព័ត៌មានជាតិ
ពលរដ្ឋរស់នៅក្នុងសង្កាត់អណ្ដូងខ្មែរ សំណូមពរអាជ្ញាធរក្រុងកំពត ជួសជុលកំណាត់ផ្លូវមួយខ្សែកំពុងខូចខាតខ្លាំង
កំណាត់ផ្លូវមួយខ្សែនៅក្នុងភូមិទ្វីខាងជើង និងភូមិទ្វីខាងត្បូង ដែលស្ថិតនៅក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលកំពុងរងការខូចខាតខ្លាំង និងពិបាកក្នុងការធ្វើដំណើរ បងប្អូនប្រជាពលរដ្ឋសូមសំណូមពរអាជ្ញាធរក្រុងកំពត សូមមេត្តា ជួយដោះស្រាយ ជួសជុលស្ថាបនាឱ្យបានល្អប្រសើរសម្រាប់ការធ្វើដំណើរបានស្រួលឡើងវិញ។

ផ្លូវមួយខ្សែនេះ មានប្រវែងប្រមាណជាង៣០០ម៉ែត្រ ចាប់ពីស្ពានឥន្ទធនូចាស់នេះ ដែលមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវកៅស៊ូមួយខ្សែនេះ បានតភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ហើយតភ្ជាប់ផ្លូវបេតុងសងខាងដែលនៅភូមិទាំងពីរ គឺភូមិទ្វីខាងជើង និងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត(ខេត្តកំពត)។

តាមប្រជាពលរដ្ឋរស់នៅភូមិទ្វីខាងជើង និងភូមិទ្វីខាងត្បូង បានឲ្យដឹងថា មួយរយៈពេលកន្លងមកនេះ កំណាត់ផ្លូវនេះ រងការខូចខាត មានជង្ហុកតូចធំ និងមានទឹកដក់នៅពេលភ្លៀង ដោយមិនមានប្រព័ន្ធលូហូរចេញបានឡើយ ហើយធ្វើឱ្យពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូ ឬរថយន្តតូចធំ លំបាកក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់រដ្ឋអាជ្ញាធរ សូមមេត្តាជួយមើលផ្លូវមួយខ្សែនេះ និងជួសជុលផង ដើម្បីកុំឲ្យកំណាត់ផ្លូវដ៏មានសារៈសំខាន់នេះចរាចរណ៍បានស្រួលឡើងវិញផង៕
អត្ថបទ ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


