ព័ត៌មានជាតិ
អភិបាលរាជធានី កោតសរសើរនគរបាលពន្លត់អគ្គិភ័យដែលចុះជួយអន្តរាគមន៍បានទាន់ពេលវេលា
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះនគរបាលពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ក្នុងការចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា។

ការសម្ដែងនូវការកោតសរសើរនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលលោកអញ្ជើញសំណេះសំណាល និងផ្ដល់ជាអំណោយជូននគរបាលពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៤៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងផងដែរថា កាលពីមុនសម្រាប់ប៉ូលីសអគ្គីភ័យ គឺតែងតែមានការលេច ឮនៅព័ត៌មានមិនល្អមួយចំនួនពាក់ព័ន្ធនឹងការចុះអន្តរាគមន៍នៃការពន្លត់អគ្គីភ័យ។ ប៉ុន្តែសម្រាប់ពេលនេះ គឺកម្លាំងប៉ូលិសការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ពិតជាទទួលបាននូវការកោតសរសើរពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលដែលមានអគ្គីភ័យកើតឡើង រថយន្តពន្លត់អគ្គីភ័យបានទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា។

លោក ឃួង ស្រេង បានបន្តទៀតថា សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយសម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីរបបប៉ុលពតប៉ុណ្ណោះទេ តែបានអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនថែមទៀត ។ ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺ covid-19 សម្តេចបានស្វះស្វែងរកវ៉ាក់សាំងការពារជំងឺ covid-19 មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់គ្នា រហូតធ្វើអោយសេដ្ឋកិច្ចប្រទេសងើបឡើងវិញ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះអំណោយដែលត្រូវប្រគល់ជូនមន្ត្រីនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៤៥នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ ទឹកបរិសុទ្ធ២កេស និងថវិកាចំនួន៤០ម៉ឺនរៀល។

លោកឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរងតំណាងអោយអង្គភាពនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២២នេះ នៅទូទាំងរាជធានីភ្នំពេញ មានករណីអគ្គិភ័យកើតឡើង ចំនួន៨៣លើក ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩៩៨គ្រឿង ស្មើនឹងទឹក ៣,៨៣៣ ម៉ែត្រគូប ។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សស្លាប់ ០១នាក់/ស្រី របួស២៤នាក់ ឆេះផ្ទះ១១៣ខ្នង សំណង់មិនរៀបរយ៨០ខ្នង ឆេះរថយន្ត ២៧គ្រឿង ម៉ូតូ ១៤គ្រឿង បន្ទប់ខារ៉ាអូខេ ៦បន្ទប់ ក្លឹបកំសាន្ត០១ កន្លែង កន្លែងស្តុកហ្គាស ០១កន្លែង ឃ្លាំងជួសជុលរថយន្ត ០១ កន្លែង និងសម្ភារៈប្រើប្រាស់មួយចំនួន ។ កត្តាដែលបង្កឲ្យមានករណីអគ្គិភ័យនេះ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ៥៦លើក គ្រោះថ្នាក់ចរាចរណ៍ ០១លើក និងបញ្ហាផ្សេងៗ ២៦លើក ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


