សេដ្ឋកិច្ច
មកដឹងពីចំនួនប្រាក់ខែ ដែលត្រូវជាប់ពន្ធ នៅកម្ពុជា

ពន្ធលើប្រាក់បៀវត្ស (Tax on salary) គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខណ្ឌនៃការ បំពេញសកម្មភាពបម្រើការងារ។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធ។
ពាក់ព័ន្ធនឹងពន្ធលើប្រាក់បៀវត្សនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រាក់ខែបុគ្គលិកចាប់ពី ១លាន ៣សែនរៀល ឡើងទៅគឺមានកតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ មានន័យថា នយោជិត បុគ្គលិក កម្មករទាំងអស់ ដែលមានប្រាក់ខែក្រោម ១លាន៣សែនរៀល ពន្ធស្មើនឹងសូន្យ។
លោក គង់ វិបុល បានពន្យល់ថា ចំពោះប្រាក់ខែដែលលើសពីតួលេខខាងលើ ត្រូវគុណតាមកាំដែលបានកំណត់ក្នុងរូបមន្ត។ លោកលើកជាឧទាហរណ៍ថា ប្រាក់ខែចាប់ពី ១លាន៣សែនរៀល ទៅ ២លានរៀល គឺត្រូវជាប់ពន្ធ ពោលគឺយក ២លាន ដក១លាន ៣សែនរៀល នៅសល់ ៧សែនរៀល ត្រូវគុណនឹង ៥ភាគរយ។ លោកថ្លែងបន្តថា «បើប្រាក់ខែ ២លានរៀលឡើងដល់ ៨លាន៥សែនរៀល គណនារួចហើយ គឺត្រូវជាប់ពន្ធ ១០ភាគរយ»។

ចាប់ពី ៨លាន ៥សែនរៀល ទៅ ១២លាន ៥សែន ជាប់ពន្ធ ១៥ភាគរយ និងចាប់ពី ១២លាន ៥សែនរៀល ឡើងទៅ ត្រូវជាប់ពន្ធ ២០ភាគរយ។ លោក គង់ វិបុល បញ្ជាក់បែបនេះ នៅក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ប្រធានបទស្តីពី «ការយល់ដឹងអំពីពន្ធដារ» កាលពីថ្ងៃទី២១ ខែកញ្ញា។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ប្រសិនបើសាធារណជនចង់ដឹងកាន់តែច្បាស់ថែមទៀត អាចដោនឡូដ App ឈ្មោះថា Cambodia Salary Tax តាមរយៈស្មាតហ្វូន ដើម្បីគណនាអំពីអត្រាកាត់ពន្ធប្រាក់ខែរបស់លោកអ្នកកាន់តែច្បាស់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


