Connect with us

សន្តិសុខសង្គម

រថយន្តធ្លាក់ចូលក្នុងអាងទឹកកំពីងពួយបុរសអ្នកបើកបរម្នាក់បាត់បង់ជីវិត

បានផុស

នៅ

សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា មានករណីរថយន្ត​ធ្លាក់ចូលក្នុងអាងទឹក​កំពីងពួយស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ​នៅវេលាម៉ោង ៩ យប់ ថ្ងៃទី ​២៦ ខែកញ្ញា លុះដល់ម៉ោង ៥៖៥០ នាទីព្រឹក​ទើបប្រជាពលរដ្ឋប្រទះឃើញ ​ចំណែកបុរសម្នាក់ជាអ្នកបើកបរ​បានស្លាប់បាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តមួយគ្រឿង ត្រូវបានពលរដ្ឋប្រទះឃើញធ្លាក់ចូលទៅក្នុងទឹកអាងកំពីងពួយ ដែលគេដឹងថា នៅក្នុងរថយន្តនោះអាចមនុស្សស្លាប់នៅខាងក្នុងផងដែរ ប៉ុន្តែនៅមិនទាន់ដឹងមូលហេតុនៅឡើយ។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលស្នាក់នៅក្បែៗនោះបាននិយាយថា ពួកគាត់មិនបានចាប់អារម្មណ៍ឡើយ ដោយគ្រាន់តែបានឮសម្លេងរថយន្តរោទ៍តែបន្តិចហើយក៏ស្ងាត់ទៅ គឺនៅចន្លោះប្រហែលម៉ោង៩ ទៅម៉ោង១០យប់ ថ្ងៃទី២៦ កញ្ញានេះ លុះព្រឹកឡើងទើបដឹងថាមានរថយន្តធ្លាក់ចូលក្នុងអាង។

ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យ ដោយក្រោយមកគេបានដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ហេង បណ្ឌិត បានបាត់បង់ជីវិតក្នុងអាយុ២៨ឆ្នាំ គឺបានស្លាប់នៅក្នុងរថយន្តនោះតែម្តង ដោយបច្ចុប្បន្នសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម