Connect with us

KPT+

ឥទ្ធិពលទឹកចំពោះស្បែក បើខ្វះ អាចបង្កបញ្ហាច្រើន

បានផុស

នៅ

ទឹក​សំខាន់​ណាស់​សម្រាប់​រាង​កាយ ពិសេស​ការ​រំលាយ​អាហារ របត់​ឈាម ស្រូប​ជីវជាតិ​ចំណី​ដែល​ញ៉ាំ និង​ការ​បញ្ចេញ​ចោល។ ដឹង​អត់​ថា ទឹក​ល្អ​សម្រាប់​ស្បែក​ខ្លាំង​ប៉ុនណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ស្បែកខ្សោះជាតិទឹក

ស្បែក​ដូច​សរីរាង្គ​ដទៃ​ទៀត​ដែរ ផ្សំ​ឡើង​ដោយ​កោសិកា។ កោសិកា​ស្បែក ដូច​កោសិកា​ដទៃ​ទៀត​ដែរ ផ្គុំ​ឡើង​ដោយ​ទឹក។ រាល់​សរីរាង្គ​ទាំងអស់​ត្រូវ​ការ​ទឹក ដើម្បី​បំពេញ​មុខងារ​បាន​ល្អ។ បើ​រាងកាយ​ស្រូប​យក​ជាតិ​ទឹក​មិន​គ្រប់​គ្រាន់ ឈាម​នឹង​ទាញ​ទឹក​ពី​កោសិកា​ស្បែក​ទៅ​ប្រើ ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​ស្ងួត តឹង និង​បែក​ស្រកា។

ស្បែក​ស្ងួត​មិន​សូវ​មាន​លក្ខណៈ​បត់​បែន​បាន ឬ​យឺត​រលាស់ បង្ក​ជា​ជ្រីវជ្រួញ។ បើ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​រយៈពេល​យូរ​នោះ ស្បែក មើល​ទៅ​កាន់​តែ​ចាស់​ទៅៗ អ៊ីចឹង​គួរ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន។ ទឹក​ញ៉ាំ​ចូល មិន​មែន​មាន​ន័យ​ថា ស្បែក​ទទួល​បាន​ទេ ព្រោះ​វា​នឹង​ចូល​ក្នុង​សរីរាង្គ​ដទៃ​ទៀត ដែល​បឺត​យក​ជាតិ​ទឹក មុន​វា​ទៅ​ដល់​ស្បែក ហើយ​អ្វី​ដែល​គួរ​ធ្វើ ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន។

២- ថែស្បែកបន្ថែម

ងូត​ទឹក ហើយ​គួរ​លាប​ឡេ​ជំនួយ​ស្បែក ព្រោះ​ក្រោយ​ងូត​ទឹក ស្បែក​ងាយ​ស្រូប​ផលិត​ផល​ថែរក្សា​ខ្លួន​បាន​ល្អ។ ជ្រើស​រើស​ផលិត​ផល​ដែល​មាន​ផ្ទុក​ជាតិ​អាស៊ីដ ហ៊ីយ៉ាលូរ៉ូនិក (hyaluronic acid) ពេលប្រើផលិតផល​ផ្តល់​សំណើម (ឡេ)។ ប្រភេទ​ខ្លះ​នៃ​ផលិត​ផល​នេះ រួម​មាន Skinceuticals Hydrating B5 Gel។

៣- ញ៉ាំទឹកប៉ុនណាទើបគ្រប់?

ចន្លោះ​ពី ៦-៨ កែវ​ (ក្នុង​មួយ​កែវ ប្រហែល ២៤០ មិល្លីលីត្រ) ក្នុង​មួយ​ថ្ងៃ ទើប​គ្រប់​សម្រាប់​តម្រូវការ​រាង​កាយ​បាន។ បរិមាណ​ប៉ុណ្ណេះ អាច​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ និង​ស្បែក​បាន​យ៉ាង​ល្អ។ ដើម្បី​ដឹង​ថា​តើ រាង​កាយ​ស្រូប​ទឹក​គ្រប់​អត់ អាច​សម្គាល់​មើល​ពណ៌​ទឹក​នោម៖

– ថ្លា៖ មានន័យថា យើងញ៉ាំទឹកច្រើនពេក ហើយកុំព្យាយាមឲ្យលើសកម្រិត ព្រោះធ្វើឲ្យតម្រងនោមធ្វើការច្រើនលើសកម្រិត។
– លឿងស្លេក៖ ជា​សញ្ញា​មាន​សុខភាព​ល្អ និង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់។
– លឿងចាស់៖ រាងកាយ​យើង​ត្រូវការ​បរិមាណ​ទឹក​បន្ថែម​ទៀត។

ក្នុង​​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ការពិតបង្ហាញថា ផឹកទឹកត្រជាក់ ជួយរំញោចអារម្មណ៍ឲ្យស្រស់ស្រាយ និង​បំបាត់ភាពតប់ត្រមល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៤ នាទីutes មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ៣៧ នាទីutes មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

ព័ត៌មានជាតិ៣៩ នាទីutes មុន

កម្ពុជា មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ កើនឡើងជាង ២៥០ កន្លែង នៅទូទាំងប្រទេស

ព័ត៌មានជាតិ៤៩ នាទីutes មុន

ថៃ ថាទ័ពខ្មែរតម្រង់កាំភ្លើងទៅដីខ្លួន៖ ប្រមុខការពារជាតិ ថាកម្ពុជាធ្វើដើម្បីការពារខ្លួនពីសត្រូវ ហើយគ្មានកងទ័ពណាតម្រង់កាំភ្លើងមកផ្ទះខ្លួនវិញទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនរងគ្រោះ​ធ្លាក់យន្តហោះ​ Air India មិនទាន់កំណត់អត្តសញ្ញាណអស់

Sokha Hotels

ព័ត៌មានពេញនិយម