Connect with us

ជីវិតកម្សាន្ដ

រតនៈ វិសិដ្ឋ ផ្ទុះកំហឹង ក្រោយមានគេយកសមត្ថភាពមនុស្សម្នាក់ទៅប្រៀបមនុស្សម្នាក់ទៀត

បានផុស

នៅ

ពិធីករ និង​តារា​សម្តែង​រូប​សង្ហា​លោក រតនៈ វិសិដ្ឋ បាន​បញ្ចេញ​ប្រតិកម្ម​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត ក្រោយ​មានការ​និយាយ​ប្រៀបធៀប​រវាង​សមត្ថភាព​មនុស្ស​ម្នាក់​ទៅជា​មួយ​មនុស្ស​ម្នាក់ទៀត​ដែល​លោក​យល់ថា មនុស្ស​គឺ​មាន​សមត្ថភាព​មិន​ដូចគ្នា​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​យ៉ាង​ណា​ក្តី តារា​ប្រុស​លោក រតនៈ វិសិដ្ឋ មិនបាន​បញ្ចេញ​ឈ្មោះ​ទេ​ថា ការ​លើក​ឡើង​នេះ​ចង់​សំដៅ​លើ​បុគ្គល​ណា។ ពោល​គឺ​គ្រាន់តែ​លោក​និយាយ​អះអាង​ដូច្នេះ​ថា ការ​បង្ហោះ​នោះ និយាយ​ជាទូទៅ​ប៉ុណ្ណោះ មិន​សំដៅ​ដល់​បុគ្គល​ណា​ម្នាក់​ឡើយ។

លោក រតនៈ វិសិដ្ឋ រៀបរាប់​សារ​ក្នុង​ចិត្ត​ថា «​ស្អប់​បំផុត​ទាក់ទង​ការងារ​ដោយ​យក​មនុស្ស​ម្នាក់​មក​ប្រៀប​ជាមួយ​មនុស្ស​ម្នាក់ទៀត មនុស្ស​ខុសគ្នា សមត្ថភាព​ខុសគ្នា ហេតុអ្វី​យក​មក​ប្រៀបធៀប​គ្នា​មនុស្ស​ចេះ​ធ្វើការ​គេ​អត់​និយាយ​បែប​ហ្នឹង​ទេ ខ្ញុំ​ជឿ​ថា អ្នកណា​ក៏​ដូច​អ្នកណា​ដែរ តែ​យើង​យក​ខ្លួន​គេ​ទៅ​ប្រៀប​ជាមួយ​អ្នក​ផ្សេង គេ​ក៏​អត់​សប្បាយចិត្ត​ជាមួយ​ដែរ​»។

តារា​សម្ដែង​រូប​នេះ បាន​និយាយ​បន្ថែម​ទៀត​ថា ពេល​ខ្លះ ក៏​អាច​ធ្វើ​ឲ្យ​បុគ្គល​ដែល​យើង​យក​មក​ប្រៀបធៀប​នោះ ស្អប់​គ្នា​ទៀត យល់​ឲ្យ​ច្បាស់​បន្តិច​ទៅ ធ្វើការ​រៀន​ឲ្យ​តម្លៃ​លើ​ការងារ​របស់​គេ​ផង ទើប​គេ​គោរព​ឲ្យ​តម្លៃ​អ្នក​វិញ​ដូចគ្នា។ និយាយ​ជាទូទៅ មិន​និយាយ​សំដៅ​លើ​បុគ្គល។

តាមរយៈ​នេះ​ដែរ គេ​ឃើញ​មាន​ការ​សួរ​នាំ​ចង់​ដឹង​ពី​ហេតុផល​បន្ថែម ​តែ​លោក រតនៈ វិសិដ្ឋ មិនបាន​បញ្ជាក់​អ្វី​ទៀត​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤ នាទីutes មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា២៤ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៤៥ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម