ជីវិតកម្សាន្ដ
ទើបវ័យ១៦ឆ្នាំ យុវតីម្នាក់មានមហិច្ឆតាសម្រេចក្តីស្រមៃលើវិស័យដើរមូដ
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ និងបង្ហាញលការគាំទ្រគ្រប់គ្នាបន្ទាប់ពីឃើញការតស៊ូរបស់យុវតីម្នាក់ដែលមានការតាំងចិត្តខ្ពស់ក្នុងការបោះជំហ៊ានលើវិថីសិល្ប:ដើម្បីបំពេញក្តីស្រមៃរបស់នាងនាថ្ងៃអនាគត។

យុវតីដែលមានវ័យទើបតែ១៦ឆ្នាំ និងត្រូវបានគេដឹងថា មានឈ្មោះ វង់សឿន អេរីម៉ា ខណ:បច្ចុប្បន្នប្អូនក៏ជាបេក្ខភាពត្រៀមចូលរួមកម្មវិធីប្រឡងបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិមួយ។ ការលេចវត្តមានរបស់យុវតី វង់សឿន អេរីម៉ា នេះ កំពុងទទួលបានការគាំទ្រ និងសរសើរពីមហាជនជុំវិញរូបសម្រស់ដ៏ស្រស់ផូរផង់ជាមួយកែវភ្នែកស្រទន់ បបូមាត់ស្ដើងស្អាតមានទម្រង់មុខពងក្រពើ កម្ពស់ខ្ពស់សមល្មមដែលធ្វើឲ្យយុវតីរូនេះឆក់បានបេះពីអ្នកគាំទ្រគ្រប់គ្នា។

បើតាមប្រភពបានបង្ហើបឲ្យដឹងថា ដោយសារតែការស្រលាញ់បូករួមមានដុងសិល្ប:ពីកំណើត ទើបធ្វើឲ្យក្មេងស្រីដែលកើតចេញពីត្រកូលកូនកសិករ វង់សឿន អេរីម៉ា កំពុងឈោងចាប់នូវក្តីស្រមៃរបស់ខ្លួនតាមរយ:ការដាក់ចិត្តប្រឡូកលើវិថីសិល្ប:។ យុវតីស្រស់ស្អាតរូបនេះបច្ចុប្បន្នក៏ត្រូវបានគេបញ្ជាក់ថា កំពុងមានម្ចាស់សំអាងការមួយចំនួនទាក់ទងហៅថតជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ បើតាមការឲ្យដឹងពីសាមីខ្លួនបានលើកឡើងថា សម្រាប់ទេពកោសល្យ និងសមត្ថភាពសិល្ប:សព្វថ្ងៃ គឺប្អូនស្រីអាចច្រៀង សម្តែង និងពិសេសនោះ គឺការដើរម៉ូដតែម្តង ខណ:ពេលនេះប្អូនក៏កំពុងត្រៀមខ្លួនចូលរួមប្រឡងកម្មវិធីបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិដែលធ្វើឡើងឆាប់ៗនេះផងដែរ។ យុវតីរូបនេះក៏បានដាក់ក្តីសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមហាជនគ្រប់មជ្ឈដ្ឋាន៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៩ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


