សន្តិសុខសង្គម
យុវជនម្នាក់ដើរដាក់បង្កៃតាមវាលស្រែ ត្រូវក្រពើខាំ បណ្តាលឲ្យរបួសជើងនៅស្រុកជីក្រែង
សៀមរាប ៖ យុវជនម្នាក់ត្រូវបានសត្វក្រពើខាំ បណ្តាលឲ្យរបួសជើង ខណៈកំពុងដើរដាក់បង្កៃតាមវាលស្រែ។ ហេតុការណ៍នេះកើតឡើងនៅ១យប់ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នៅភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកជីក្រែង បានឲ្យដឹងថា ក្រុមការងារចុះដល់ផ្ទះជនរងគ្រោះឈ្មោះជួន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ក្នុងករណីកើតហេតុខាងលើ និងបានសាកសួរផ្ទាល់ពីជនរងគ្រោះ។
សមត្ថកិច្ចបន្ថែមថា ពិតជាត្រូវបានទៅដាក់បង្កៃនៅចំណុចវាលស្រែលិចទឹកជំនន់ជម្រៅ០,៥ម៉ែត្រម្តុំខាងកើតប្រឡាយខ្នាត ខាងត្បូងផ្លូវជាតិ៦ ភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សត្វក្រពើនោះមានទម្ងន់៣០គីឡូក្រាមប្រវែងប្រហែល២ម៉ែត្រ។
សមត្ថកិច្ចបញ្ជាក់ថា សត្វក្រពើខាំចំជើងខាងស្តាំ ហើយពេលនោះជនរងគ្រោះនិងមនុស្ស៤នាក់ទៀតបានជួយគ្នាក៏បានយកផ្គាក់កាប់វាយទៅលើសត្វក្រពើឲ្យស្លាប់នៅកន្លែងកើតហេតុទាំងម្តង។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព។រីឯសត្វក្រពើត្រូវបានអ្នកភូមិនាំគ្នាយកទៅចម្អិន។ នេះជាគំរូមួយសម្រាប់ពលរដ្ឋទាំងអស់ដែលទៅដាក់បង្កៃយកត្រីនៅពេលយប់ត្រូវបង្កើនការប្រុងប្រយ័ត្នដើម្បីជៀសផុតពីគ្រោះថ្នាក់ដោយសារសត្វកាចសាហាវ៕
ដោយ ៖ កុសល
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien