ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្រកាស ត្រៀមខ្លួនរួចស្រេចអស់ហើយ សម្រាប់ធ្វើសង្គ្រាម (មានវីដេអូ)
លោក គីម ជុងអ៊ុន ប្រកាសថា ប្រទេសកូរ៉េខាងជើង បានត្រៀមខ្លួនរួចស្រេចអស់ហើយ សម្រាប់សង្គ្រាមពិតប្រាកដ។ លោកបញ្ជាក់បែបនេះ បន្ទាប់ពីការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ កាលពីថ្ងៃពុធទី១២ខែតុលា។

មីស៊ីលនោះ ត្រូវបានរចនាឡើងដើម្បីធ្វើដំណើរក្នុងរយៈកម្ពស់ទាបជាងមីស៊ីលប្រភេទ Ballistic ដែលធ្វើឲ្យពួកគេពិបាកក្នុងការចាប់សញ្ញា និងបាញ់ទម្លាក់។ វាហោះបានចម្ងាយប្រហែល២០០០គីឡូម៉ែត្រ ចេញពីសមុទ្រលឿង ហើយធ្លាក់ចំគោលដៅ។

លោក គីម ផ្ទាល់ បានត្រួតពិនិត្យការធ្វើតេស្តនោះ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ក្រោយពេលបាញ់សាកល្បង លោក គីម បានកោតសរសើរយ៉ាងខ្លាំងចំពោះការធ្វើតេស្ត ដែលបង្ហាញថា កងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់សង្គ្រាមពិតប្រាកដ និងបានផ្ញើការព្រមានច្បាស់ៗដល់គូសត្រូវ។
បន្ទាប់មក លោក គីម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃសាលារៀនវរជនកូរ៉េខាងជើងចំនួនពីរ ដែលដំបូងឡើយត្រូវបានបង្កើតដើម្បីអប់រំកូន របស់អ្នកដែលបាត់បង់ជីវិតក្នុងបដិវត្តន៍ ហើយសព្វថ្ងៃនេះ ដើរតួជាកន្លែងបណ្តុះបណ្តាលសម្រាប់មនុស្សជំនាន់ក្រោយនៃថ្នាក់នយោបាយរបស់ប្រទេស។

ការធ្វើតេស្តមីស៊ីលកាលពីថ្ងៃពុធ គឺជាការបាញ់សាកល្បងចុងក្រោយបង្អស់ ដែលកូរ៉េខាងជើងនិយាយថា ជាការហាត់សមសម្រាប់ការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។
លោក គីម ក៏ត្រូវបានគេគិតផងដែរថា នឹងត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរ នៅទីតាំងធ្វើតេស្តក្រោមដីរបស់ខ្លួន ហើយនឹងក្លាយជាការសាកល្បងនុយក្លេអ៊ែរលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ។

សារព័ត៌មាន KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងទាំងអស់ លើការអភិវឌ្ឍគ្មានទីបញ្ចប់ និងពង្រឹងកងកម្លាំងប្រដាប់អាវុធប្រយុទ្ធនុយក្លេអ៊ែររបស់ប្រទេសជាតិ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន