ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើ អ៊ុយក្រែន ចូល ណាតូ (មានវីដេអូ)
មន្ត្រីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែតុលាថា ប្រសិនបើអ៊ុយក្រែន ត្រូវបានបញ្ចូលទៅក្នុងសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកមែននោះ ពិតណាស់ ជម្លោះនៅអ៊ុយក្រែន នឹងក្លាយទៅជាសង្គ្រាមលោកលើកទីបី។

ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសជាផ្លូវការនូវការកាត់បញ្ចូលទឹកដីអ៊ុយក្រែនរហូតដល់ទៅ ១៨% កាលពីថ្ងៃទី៣០ខែកញ្ញា, ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសពីការប៉ុនប៉ងគួរឲ្យភ្ញាក់ផ្អើល ដើម្បីចូលរួមជាមួយអង្គការណាតូឲ្យបានលឿនជាទីបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ សមាជិកភាពពេញសិទ្ធិរបស់អង្គការណាតូសម្រាប់អ៊ុយក្រែន គឺមិនងាយនោះទេ ដោយសារតែសមាជិកទាំង៣០របស់សម្ព័ន្ធភាពមួយនេះ ត្រូវតែផ្តល់ការយល់ព្រមរបស់ពួកគេ។

សារព័ត៌មាន TASS បានដកស្រង់សម្តីលោក Alexander Venediktov អនុលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលនិយាយថា “ទីក្រុង កៀវ ដឹងយ៉ាងច្បាស់ថា វិធានការបែបនេះ នឹងមានន័យថា នាំឲ្យកើតមានសង្រ្គាមលោកលើកទីបី”។
លោក Venediktov និយាយថា លោកមានអារម្មណ៍ថា សំណើរបស់អ៊ុយក្រែន គឺជាការឃោសនា ទាំងលោកខាងលិចក៏យល់ផងដែរអំពីផលវិបាកនៃសមាជិកភាពអ៊ុយក្រែនរបស់អង្គការណាតូ។ សូម្បីសមាជិកណាតូខ្លួនឯង ក៏យល់ពីហានិភ័យនៃការធ្វើអត្តឃាតដោយសារតែវិធានការបែបនេះ ផងដែរ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានរិះគន់ម្តងហើយម្តងទៀត ប្រឆាំងនឹងសហរដ្ឋអាមេរិកចំពោះការជំរុញឲ្យអង្គការណាតូ ពង្រីកទៅទិសខាងកើត ជាពិសេសការស្វាគមន៍របស់ខ្លួន ចំពោះអតីតសាធារណរដ្ឋសូវៀត ដូចជាអ៊ុយក្រែន និងហ្សកហ្ស៊ី ដែលរុស្ស៊ីចាត់ទុកថាជាផ្នែកមួយនៃឥទ្ធិពលរបស់ខ្លួន។
ហើយកាលពីថ្ងៃទី២១ខែកញ្ញាលោក ពូទីន បានព្រមានបស្ចិមប្រទេសថា លោកមិននិយាយលេងសើចទេ នៅពេលលើកឡើងថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារប្រទេសរុស្ស៊ីប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជា ការគំរាមកំហែងនុយក្លេអ៊ែរ ពីមហាអំណាចលោកខាងលិចធំៗ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក ពូទីន សរសើរអាស៊ី ពេញៗមាត់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


