ព័ត៌មានអន្ដរជាតិ
EU បើកការស៊ើបអង្កេត លើកិច្ចព្រមព្រៀងទិញ វ៉ាក់សាំង
ការិយាល័យរដ្ឋអាជ្ញាសហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតមួយ ចូលទៅក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តម្លៃរាប់ពាន់លានដុល្លាររបស់ប្លុកនេះ ចំពេលមានការចោទប្រកាន់អំពីអំពើពុករលួយ និងកិច្ចព្រមព្រៀងសម្ងាត់ ពីសមាជិកមួយចំនួនរបស់សភាសហភាពអឺរ៉ុប។
មន្ត្រី EU បានប្រកាសពីការស៊ើបអង្កេតនេះ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសុក្រទី១៤ខែតុលា។ ពួកគេបន្ថែមថា ករណីនេះធ្វើឡើង បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាសាធារណៈ ជុំវិញបញ្ហានេះ។
សេចក្តីប្រកាសនេះក៏បានធ្វើឡើងផងដែរ បន្ទាប់ពីការចោទប្រកាន់របស់សមាជិកសភាអឺរ៉ុប ដែលថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានរៀបចំកិច្ចចរចាវ៉ាក់សាំងដោយសម្ងាត់ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla។
បើទោះបីជាមានការស្នើសុំពីសំណាក់អ្នកសារព័ត៌មាន សមាជិកសភា និងក្រុមអ្នកឃ្លាំមើល EU ក៏ដោយ ក៏ការិយាល័យរបស់លោកស្រី von der Leyen មិនបានបង្ហាញសារផ្ទាល់ខ្លួនដែលផ្ញើទៅលោក Bourla ក្នុងអំឡុងពេលកិច្ចពិភាក្សាអំពីវ៉ាក់សាំងជិត ២ពាន់លានដូសដែរ, ជាហេតុជំរុញឲ្យមានការចោទប្រកាន់ពីបទអំពើពុករលួយ។
កាលពីខែមុន តុលាការសវនករអឺរ៉ុប បាននិយាយថា ខ្លួនបានស្នើឲ្យគណៈកម្មការផ្តល់ព័ត៌មានស្តីពី “កិច្ចចរចាបឋម” សម្រាប់ការទិញវ៉ាក់សាំង Pfizer ធំបំផុតរបស់ EU ដោយក្នុងនោះរាប់បញ្ចូលទាំងព័ត៌មានអំពី អ្នកជំនាញវិទ្យាសាស្ត្រដែលបានពិគ្រោះនិងផ្តល់ដំបូន្មាន, ពេលវេលានៃកិច្ចពិភាក្សា, កំណត់ត្រានៃកិច្ចពិភាក្សា និងព័ត៌មានលម្អិតនៃលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាផងដែរ។ គណៈកម្មការអឺរ៉ុប នៅតែមិនទាន់បង្ហាញព័ត៌មានជាសាធារណៈ ដោយជំរុញឲ្យមានការចោទប្រកាន់ពីអំពើពុករលួយរបស់សមាជិកសភាអឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ Pfizer សារភាពថា ក្រុមហ៊ុនមិនបានធ្វើតេស្តវ៉ាក់សាំងកូវីដទេ មុនពេលចែកចាយលើទីផ្សារ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ