ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បង្កើនសន្តិសុខដើម្បីសុវត្ថិភាពលោក គីម ខណៈភ័យខ្លាចថា មន្ត្រីមួយចំនួនលែងស្មោះត្រង់ (មានវីដេអូ)
ប៉ូលិសកូរ៉េខាងជើង ត្រូវបានបញ្ជាឲ្យបង្កើនសន្តិសុខទូទាំងប្រទេស ដើម្បីធានាថា មេដឹកនាំ គីម ជុងអ៊ុន ត្រូវបានការពារ និងលុបបំបាត់ការគំរាមកំហែង ដល់ភាពជាអ្នកដឹកនាំគណបក្សរបស់គាត់ ចំពេលមានសេចក្តីរាយការណ៍ថា មន្ត្រីមួយចំនួនលែងស្មោះត្រង់ចំពោះគាត់។

ដំណឹងនេះកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅឧបទ្វីបកូរ៉េ ខណៈក្រុមអ្នកវិភាគបារម្ភថា ប្រទេសឯកោមួយនេះ កំពុងរៀបចំការសាកល្បងនុយក្លេអ៊ែរមួយទៀត។
ក្នុងរយៈពេលពីរខែកន្លងមកនេះ យុទ្ធសាស្ត្រនៃភាពទន់ខ្សោយរបស់កូរ៉េខាងជើងបានលេចចេញជារូបរាង។ លោក គីម បានណែនាំច្បាប់ថ្មី ដែលអនុញ្ញាតឲ្យមានការវាយប្រហារនុយក្លេអ៊ែរជាមុន ហើយបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ រួមទាំងមីស៊ីលមួយគ្រាប់ ដែលហោះលើប្រទេសជប៉ុនផងដែរ។

ប៉ុន្តែខណៈពេលដែលកូរ៉េខាងជើងបង្ហាញពីការរួបរួមមួយទៅកាន់ពិភពលោកនោះ វាហាក់បីដូចជាថា លោកគីម ត្រូវបានបំភិតបំភ័យដោយការមិនពេញចិត្តពីខាងក្នុងរង្វង់ផ្ទៃក្នុងរបស់គាត់។
ក្រសួងសន្តិសុខសង្គមកូរ៉េខាងជើង ដែលដឹកនាំដោយលោក គីម ខ្លួនឯង បានបញ្ជាឲ្យប៉ូលិស និងភ្នាក់ងារសុវត្ថិភាពសង្គម បង្កើតបណ្តាញតាមដានយ៉ាងតឹងរ៉ឹងជាទីបំផុត។

ប្រភពមួយបានប្រាប់សារព័ត៌មានថា គោលដៅរបស់ក្រសួង គឺដើម្បីកំណត់អត្តសញ្ញាណមនុស្សរូបណា ដែលត្រូវបានចាត់ទុកថាមានបញ្ហាចំពោះរដ្ឋាភិបាល និងតាមដានសកម្មភាពរបស់ពួកគេ ហើយនៅទីបំផុត កម្ចាត់ពួកគេតែម្តង។
កាលពីថ្ងៃទី១២ខែតុលា ក្រសួងបានបង្ហាញគម្រោងសម្រាប់ការការពារសុវត្ថិភាពរបស់ប្រធានបដិវត្តន៍ (លោក គីម ជុងអ៊ុន)។ នេះជាការឆ្លើយតបទៅនឹងការកើនឡើងនៃភាពតានតឹងខាងនយោបាយ ដែលធ្វើឲ្យខូចស្ថិរភាពសង្គម។

ប៉ូលិសត្រូវបានបញ្ជាឲ្យស្វែងរកនិងលុបបំបាត់កត្តា ដែលអាចបង្កអរិភាពក្នុងចំណោមអ្នកស្រុក។ ប៉ូលិសត្រូវកម្ចាត់មុខសញ្ញាទាំងអស់ ដែលចូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយខុសច្បាប់។
ជនជាតិកូរ៉េខាងជើង មិនត្រូវបានអនុញ្ញាតឲ្យផ្លាស់ទីដោយសេរី និងរស់នៅកន្លែងដែលពួកគេពេញចិត្តនៅក្នុងប្រទេសដោយគ្មានការអនុញ្ញាតពីថ្នាក់លើនោះទេ។ ប្រសិនបើពួកគេត្រូវបានអនុញ្ញាតឲ្យផ្លាស់ទី ពួកគេត្រូវតែចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន ហើយការរស់នៅក្រៅតំបន់កំណត់របស់ពួកគេ គឺខុសច្បាប់។

ប៉ូលិសក៏ត្រូវបានបញ្ជាឲ្យធ្វើការឆែកឆេរជាប្រចាំថ្ងៃ សម្រាប់ពលរដ្ឋដែលមានបញ្ហាបែបនេះផងដែរ។
ព័ត៌មាននៃការបង្រ្កាបនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនិស្សិតកូរ៉េខាងជើងម្នាក់ ត្រូវបានគេថតជាប់ ហាក់ដូចមិនសប្បាយចិត្ត ពេលដែលលោក គីម ឱបគាត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូរ៉េខាងជើង បាញ់កាំភ្លើងធំ រាប់រយគ្រាប់ ព្រមាន កូរ៉េខាងត្បូង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


