កីឡា
បាយ័នបើកសង្វៀនថ្មី១កម្មវិធីទៀត”អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន”
ស្ថានីយទូរទស្សន៍បាយ័ន បានបើកសង្វៀនប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិថ្មី១កម្មវិធីទៀត ដែលប្រសិទ្ធិនាមថា «អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” ” CHAMPION” ដែលប្រកួតរៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៨:០០ព្រឹក រហូតដល់ម៉ោង១០:០០ ។
លោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំស្ថានីយទូរទស្សន៍បាយ័ន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះថា សម្រាប់កម្មវិធីប្រដាល់ថ្មីនេះ នឹងបំពេញតម្រូវការអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរបន្ថែមទៀត ដើម្បីជាការកម្សាន្តសប្បាយចុងសប្ដាហ៍។

លោកបានសំណូមពរដល់កីឡាករដែលចូលរួមប្រកួតក្នុងកម្មវិធីនេះ កុំមានសន្តិភាពចំពោះជំងឺឆ្លងកូវីដ១៩ឲ្យសោះ គឺត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមវិធានរបសក្រសួងសុខាភិបាល ហើយលោកក៏បានបញ្ជាក់ដែរថា កម្មវិធីនេះ នៅពេលដែលមេរោគឆ្លងកូវីដ១៩ ត្រូវបរាជ័យអស់ពីលើទឹកដីយើងនោះ យើងនឹងរៀបចំឲ្យមានការប្រកួតអន្តរជាតិ និងអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋចូលទស្សនាដូចមុនមិនខាន។
លោក នាង ស៊ីវត្ថា មិនភ្លេចក្រើនរំលឹកដល់កីឡាករប្រកួត ត្រូវបញ្ចេញអស់សមត្ថភាព កុំប្រកួតលំៗ យកតែលុយពីកម្មវិធីនោះ ព្រោះថាមួយរយៈកន្លងមកនេះ កីឡាករប្រកួតមិនអស់ពីសមត្ថភាពនោះឡើយ។

លោកឧត្ដមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្នុងសន្និសីទសារព័ត៌មាន ក៏បានផ្ញើដល់មន្ត្រីបច្ចេកទេស និងកីឡាករប្រដាល់គ្រប់ៗរូបត្រូវតែរៀបចំខ្លួនឲ្យបានល្អ ។ បើជាមន្ត្រីបច្ចេកទេស ត្រូវតែខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព ទាំងអាជ្ញាកណ្ដាល-ចៅក្រម ត្រូវតែមានភាពសុច្ចរឹតក្នុងការងារ ។ ចំពោះកីឡាករ ក៏ត្រូវតែព្យាយាមហ្វឹកហាត់ និងធ្វើខ្លួនអោយសក្ដិសមជាកីឡាករដែលមានក្រមសីលធម៌ ហើយក៏ត្រូវប្រកួតអោយអស់ពីសមត្ថភាពផងដែរ។

ការប្រកួតថ្ងៃបើកឆាកសង្វៀនថ្មីអ្នកប្រយុទ្ធកំពូលថាមពលឆេមពានប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិ” CHAMPION” សម្រាប់ការប្រកួតថ្ងៃបើកឆាកសង្វៀនថ្មី នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែមករាឆ្នាំ ២០២១ នោះ រួមមាន៤គូ ដែលសុទ្ធជាគូមិត្តភាពជាតិល្បីៗ។ ក្នុងនោះ គូឯក ចាន់ ប៊ុនហឿន ក្លិបនិរោធមានជ័យ ប្រកួតស្មើពិន្ទុជាមួយ ម៉ន ព្រហ្មម៉ាញ ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ខណៈគូខ្លាំង១គូទៀតនោះ ស៊ឹម វណ្ណដេត ក្លិបអាណាចក្រគុនខ្មែរ ចាញ់កីឡាករ សេក ចៅជូត ក្លិបអង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុ។ ចំពោះពីរគូទៀតនោះ អេលីត ផានិត ក្លិបនាយកដ្ឋានអង្គរក្ស ចាញ់ពិន្ទុ នូវ សុខទី ក្លិបរាជសីហ៍ ខេត្តរតនគិរី ហើយ ចាន់ ហាវ ក្លិបនិរោធមានជ័យ ឈ្នះ សំណាង ឌីណា ក្លិបកងចក្ររាជសីហ៍មានរិទ្ធដោយពិន្ទុ ៕
អត្ថបទ ៖ វិសិទ្ធ



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


