ព័ត៌មានជាតិ
“សាលារៀនគ្រូយើង” ផ្តើមពីសាសាក្នុងសហគមន៍ ប្រែខ្លួនជាសាលារៀនឯកជនដែលមានទស្សវិស័យខ្ពស់
“សាលារៀនគ្រូយើង” បានបង្កើតឡើងក្នុងឆ្នាំ២០០២ ស្ថិតនៅខេត្តរតនគិរី ដែលផ្តើមចេញត្រឹមតែជាសាលាបែបសហគមន៍បង្រៀនក្មេងក្នុងភូមិប៉ុណ្ណោះ។ ក្រោយមក បានកែប្រែខ្លួនបន្តបន្ទាប់ជាសាលារៀនឯកជន រហូតមានច្រើនសាខា ក្រោមទស្សនវិស័យដ៏អាស្ចារ្យរបស់ស្ថាបនិក ដើម្បីឲ្យវិស័យអប់រំ និងសេដ្ឋកិច្ចកាន់តែមានភាពខ្លាំក្លាឡើង។

លោក យិន សុភាព ស្ថាបនិកនៃ “សាលារៀនគ្រូយើង” បានថ្លែងមកកាន់ “កម្ពុជាថ្មី” ថា សាលារៀននេះ ដើមឡើយគឺបង្កើតឡើងសម្រាប់តែបង្រៀននៅក្នុងសហគមន៍តែប៉ុណ្ណោះក្នុងខេត្តរតនគិរី។ ៥ឆ្នាំក្រោយមកសាលាចេះតែរីកធំទៅៗ ធ្វើឲ្យលោកមិនអាចទ្រទ្រង់ដោយការចំណាយប្រាក់ផ្ទាល់ខ្លួនរបស់លោកបានទៀត ក៏ចាប់ផ្តើមកៀរគរប្រាក់ពីអាណាព្យាបាលសិស្សមួយចំនួន តាមការស្ម័គ្រចិត្ត ដើម្បីអាចឲ្យសាសានេះដំណើរការទៅមុខទៀត។ លុះក្នុងឆ្នាំ២០១១ លោកបានប្រែក្លាយសាលារៀនមួយនេះ ទៅជាសាលារៀនឯកជនមានស្តង់ដារមួយក្នុងខេត្តរតនគិរី។ រយៈពេល២០ឆ្នាំជាងនៃការបង្កើតសាលារៀននេះនៅខេត្តរតនគិរី មានសិស្សទាំងអស់ប្រមាណ ៣ពាន់នាក់។

បន្ទាប់ពីជោគជ័យលើការបើកសាលារៀនគ្រូយើងនៅខេត្តរតនគិរីរួចមក នៅកំឡុងឆ្នាំ២០១៧-២០១៨ លោកក៏ពង្រីកសាខាមួយទៀត ដោយការបង្កើតសាលារៀននេះនៅខេត្តស្ទឹងត្រែង។ បើគិតមកទល់ពេលនេះ មានសិស្សប្រមាណ១ពាន់នាក់ហើយ។ ចំណែក នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ សាលារៀនគ្រូយើង ក៏បានបើកសាខាទី៣ នៅរាជធានីភ្នំពេញ ហើយក៏ជាសាខាដ៏ធំមួយសម្រាប់ពង្រឹង និងបង្កើតទីស្នាក់ការធំមួយរបស់សាលាមួយនេះ ដើម្បីអាចពង្រីកទៅសាខាបន្តបន្ទាប់ទៀតតាមបណ្តាខេត្តផ្សេងៗនៅកម្ពុជា។
ជាមួយគ្នានេះ លោក យិន សុភាព បានគូសបង្ហាញពីទស្សនវិស័យដែលនាំឲ្យលោកបង្កើតសាលារៀនពីខេត្តដាច់ស្រយាលមកមុន ព្រោះលោកចង់ឲ្យវិស័យអប់រំនៅខេត្តដាច់ស្រយាល មានភាពស្មើគ្នានឹងវិស័យអប់រំនៅទីក្រុងភ្នំពេញ។ មួយវិញទៀត លោកយល់ថា សាលារៀនរបស់រដ្ឋនៅតាមខេត្តនីមួយៗមានក៏ពិតមែន តែលោកចង់ឲ្យមានការប្រកួតប្រជែងផ្នែកវិស័យអប់រំបន្ថែមទៀត តាមរយៈការប្រកួតប្រជែងបើកសាលារៀនឯកជននេះឡើងមក។ ប្រសិនជាមានការប្រកួតប្រជែងលើវិស័យអប់រំច្រើន នឹងមានការអភិវឌ្ឍផ្នែកនេះខ្លាំងដូចគ្នា។

ស្ថាបនិក និងជានាយករបស់សាលារៀនគ្រូយើង បានលើកឡើងនូវ៣ចំណុច ដែលនាំឲ្យសាលារៀននៅជនបទមួយមានស្តង់ដារល្អ។ ចំណុចទី១គឺ ហេដ្ឋារចនាសម្ព័ន្ធ ចំណុចទី២គឺ ទាក់ទងជាមួយនឹងការរៀបចំកម្មវិធីសិក្សារបស់សាលារៀន និងចុងក្រោយគឺ គុណភាពនៃប្រព័ន្ធគ្រប់គ្រងក្នុងសាលារៀនតែម្តង។
យ៉ាងណាមិញ ជាមួយនឹងភាពជោគជ័យជាបន្តបន្ទាប់នៃការបើកសាលារៀនឯកជនរបស់ខ្លួន លោក យិន សុភាព កំពុងតែមានគម្រោងពង្រីកសាខាជាបន្តបន្ទាប់ទៅតាមបណ្តាខេត្តដាច់ស្រយាលនានា ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យធនធានមនុស្ស និងការអប់រំនៅទីនោះ មានកម្រិតស្មើនឹងអ្នកសិក្សានៅទីក្រុងភ្នំពេញដែរ។ ក្នុងនោះ លោករំពឹងថា នៅឆ្នាំ២០៥០ សាលារៀនគ្រូយើង នឹងមានទីតាំងនៅគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា ព្រមទាំងរីកលូតលាស់ខ្លាំងឡើងជាមួយនឹងការអភិវឌ្ឍធនធានមនុស្សផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


