Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ១២ដួង មានកិត្តិយសច្រៀងក្នុងពិធីជប់លៀងធំ នៃកិច្ចប្រជុំកំពូលអាស៊ាន

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិល្បៈបុរាណ សម័យ និងសហសម័យ ដោយជ្រើសរើសតារាចម្រៀងប្រចាំប្រទេសចំនួន ១២ដួង ច្រៀងចម្រៀងជាតិ និងអន្តរជាតិ ដើម្បីទទួលស្វាគមន៍ប្រមុខរដ្ឋ និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួម ពិធីជប់លៀងធំ នៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាម កម្ពុជា ជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅថ្ងៃទី១១ មានព្រឹត្តិការណ៍ធំគឺ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ អញ្ជើញចូលរួមផងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំកម្មវិធី២ ទី១ គឺច្រៀងគោរពទង់អាស៊ាន ទី២ គឺសម្ដែងរបាំបង្កើតថ្មី ឈ្មោះថា របាំស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។

បណ្ឌិត គឹម ពីនន់ មានប្រសាសន៍បន្តថា ចំពោះព្រឹត្តិការណ៍ធំបំផុត គឺ Gala Dinner ជាពិធីជប់លៀងធំ ក្រសួងវប្បធម៌ទទួលរៀបចំសិល្បៈចម្រុះ មានក្រុមសិល្បករ និងតន្ត្រីករជាង ២០០នាក់ មានរបាំក្បាច់បុរាណ របាំប្រពៃណី របាំសហស្សសម័យ និងការប្រគុំតន្ត្រីដោយមានតារាចម្រៀងល្បីៗ​ ដែលច្រៀងទាំងភាសាខ្មែរ និងភាសាអង់គ្លេស រហូតដល់ ១២ រូប មានដូចជា៖

លោក ម៉ៅ ហាជី

កញ្ញា តន់ ច័ន្ទសីម៉ា

លោក Mike

លោក ឯក ស៊ីដេ

លោក ដួង វីរៈសិទ្ធ

កញ្ញា បាន មុន្នីលក្ខណ៍

លោក ព្រាប សុវត្ថិ

លោកស្រី ហ៊ឹម ស៊ីវន

លោក រស់ ខេមរិន

កញ្ញា រស់ កែវធីតា

លោក គង់ សុធារិទ្ធ

កញ្ញា ចំរើន សុភា

ក្នុងការអញ្ជើញពិនិត្យការហាត់សមរបស់តារាចម្រៀង លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន បានផ្ដល់អនុសាសន៍ល្អៗបន្ថែម ដោយរាល់ការឡើងបកស្រាយរបស់តារាចម្រៀង ត្រូវតែមានអ្នករាំអមពីក្រោយ ហើយក្រសួងបានរើសអ្នករាំពូកែៗដើម្បីរាំអមអ្នកចម្រៀង ខណៈឆាកសម្ដែងមានទំហំធំ មានមុខឆាកប្រវែងជាង ៣០ម៉ែត្រ។

គួរបញ្ជាក់ថា Gala Dinner នឹងរៀបចំនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៩ និង ៣០នាទី ដល់ម៉ោង ២១ និង៣០នាទី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC (Overseas Cambodian Investment Corporation)។ ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន មានព្រឹត្តិការណ៍អម គឺមហោស្រពវប្បធម៌អាស៊ាន ប្រធានបទ “មហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព”។ ក្នុងនោះ កម្ពុជា នឹងយកទម្រង់សិល្បៈចម្រុះ ដែលមានចំណងជើងថា “មហាភារតៈ” សម្ដែង នៅថ្ងៃទី១០ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៦ នៅមហោស្រពចតុម្មុខ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លម្អិតហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ឆក់យកជីវិត ប្រធានាធិបតីអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Breaking News! ប្រធានាធិបតី អ៊ីរ៉ង់ ស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទូតវៀតណាម ចាត់ទុកការជេរប្រមាថសម្ដេចតេជោ ជារឿងត្រូវតែស្រាវជ្រាវចាត់វិធានការ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភរិយានាយករដ្ឋមន្ត្រី សិង្ហបុរី ជានរណា ទើបមានការចាប់អារម្មណ៍ធំពីមហាជនក្នុងថ្ងៃតែងតាំងស្វាមី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ គឺផលិតដោយអាមេរិក មួយគ្រឿងតម្លៃ ១លាន ៨សែនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម