ព័ត៌មានជាតិ
អ៊ុយក្រែនក្លាយជាសមាជិកទី ៥០ ក្នុងសន្ធិសញ្ញា TAC គ្រាកំពុងមានសង្គ្រាម
ប្រទេសអ៊ុយក្រែននឹងក្លាយជាសមាជិកទី ៥០ នៃសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាផ្លូវការនៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅប្រទេសមួយនេះ។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសថ្លែងថា អ៊ុយក្រែននឹងចុះហត្ថលេខាលើលិខិតតុបករណ៍ក្នុងការចូលជាសមាជិកមិត្តភាពនៃកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍នៅថ្ងៃទី ១០ ខែវិច្ឆិកានេះ ហើយអ៊ុយក្រែននឹងក្លាយទៅជាសមាជិកទី ៥០ នៅក្នុងសន្ធិសញ្ញាមួយនេះ។

សន្ធិសញ្ញា TAC គឺជាសន្ធិសញ្ញាសន្តិភាពបង្កើតឡើងនៅឆ្នាំ១៩៧៦ដោយសមាជិកស្ថាបនិកសមាគមន៍អាស៊ានដោយបានបញ្ចូលគោលការណ៍សំខាន់ៗមួយចំនួនដូច ជាការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដីនិងអត្តសញ្ញាណរបស់ប្រជាជាតិដែលជាសមាជិកនៃសន្ធិសញ្ញានេះ។
លោក គង់ ភោគបញ្ជាក់ថា កាលពីប្រជុំរដ្ឋមន្ត្រីការបរទេស និងប្រជុំពាក់ព័ន្ធគឺអាស៊ានទទួលបានដៃគូថ្មីរហូតដល់ ៦ ដែលបានចុះហត្ថលេខានៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ដែលសរុបដល់ទៅ ៧ ប្រទេសដែលនឹងចុះហត្ថលេខាជាមួយអ៊ុយក្រែននៅប៉ុន្មានម៉ោងខាងមុខនេះ ហើយនេះជាសមិទ្ធផលដ៍ធំមួយសម្រាប់កម្ពុជា។
បើតាមលោក គង់ ភោគ នេះជាមោទនភាពមួយសម្រាប់យើងទាំងអស់គ្នាដែរថា យើងអាចបង្កើនភាពជាដៃគូក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍និងការគាំទ្រពីប្រទេសមកពីក្រៅតំបន់ពីព្រោះដៃគូទាំងអស់នេះ មិនមែននៅក្នុងតំបន់អាស៊ីផង គឺនៅតំបន់មជ្ឈិមបូពាក៏ដូចជា នៅអឺរ៉ុបដែលគាត់មើលឃើញពីសក្ដានុពលក្នុងការក្លាយជាសមាជិកនៃសន្ធិសញ្ញាមួយនេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


