ព័ត៌មានជាតិ
មន្រ្តីជំនាញគូសគំនូសចរាចរណ៍ នឹងដំឡើងស្លាកសញ្ញាចំនួន៧៥ស្លាកលើផ្លូវភ្លោះក្នុងក្រុងខេមរភូមិន្ទ
កោះកុង៖ គំនូសចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ហាមឃាត់ចំនួន៧៥ស្លាក ត្រូវបានក្រុមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង រៀបចំគូសដំឡើងនៅលើកំណាត់ផ្លូវភ្លោះចាប់ពីមាត់ព្រែកកោះប៉ោរហូតដល់រង្វង់មូលស្តូបទប់មុខចំណតរថយន្តខេត្ត។

គំនូសចរាចរណ៍ប្រាប់ទិស និងស្លាកសញ្ញាហាមបត់ ឬហាមចូលប្រមាណ៧៥ស្លាក បានរៀបចំដំឡើងយ៉ាងត្រឹមត្រូវបង្ហាញដល់អ្នកបើកបរបានយល់ដឹង បន្ទាប់ពីមានការអ៊ុតកៅស៊ូបេតុង ACលើកកម្ពស់គុណភាពផ្លូវថ្នល់ក្នុងក្រុងខេមរភូមិន្ទ កាលពីពេលថ្មីៗនេះ។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លើកឡើងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា ការគូសគំនូសសម្រេចបាន៩០ភាគរយ ដំឡើងស្លាកសញ្ញាហាមចូល និងហាមបត់ឆ្វេងស្តាំចំនួន៧៥ស្លាក សម្រេចរួចរាល់លើកំណាត់ផ្លូវភ្លោះចាប់ពីកែងផ្លូវមាត់ព្រែកកោះប៉ោរហូតដល់រង្វង់មូលស្តូប។

បើតាមលោក អន ដាវុធ មានស្លាកសញ្ញាចរាចរណ៍ ផ្លូវស្អាតល្អគ្រប់គ្រាន់ ជាចលករលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ចៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗតាមដងផ្លូវ។ ការងារបន្ត ក្រុមការងារជំនាញរបស់លោកនឹងដាក់ស្លាកសញ្ញា គូសគំនូសកែងផ្លូវមូលដ្ឋានកងរាជអាវុធហត្ថខេត្តទៅដល់មុខផ្សារដងទង់។
ក្រោយពីបញ្ចប់ការគូសគំនូស ដំឡើងស្លាកសញ្ញានៅមុខផ្សារដងទង់ នឹងបន្តដាក់ស្លាក គូសគំនូសពីរង្វង់មូលលោកយាយរ៉ែកផ្លែឈើដល់ក្រុងខេមរភូមិន្ទ។ បន្ទាប់មកជួសគំនូសដែលរលុបផ្លូវមុខសាលាខេត្ត ដល់ផ្ទះលោកស្រីអភិបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ថ្លែងថា លោកមិនទាន់មានគោលការណ៍ចុះផាកពិន័យចំពោះអ្នកបើកបរល្មើសភ្លាមៗឡើយ ដោយទុកពេលជិត១ខែសិន ដើម្បីចាត់កម្លាំងចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋបានជ្រួលជ្រាបពីខ្លឹមសារនៃស្លាកសញ្ញាហាមចូល ហាមបត់ លើកំណាត់ផ្លូវឯកទិសនីមួយៗ។
លោកស្នងការនគរបាលខេត្ត ជំរុញដល់ស្ថាប័នប្រព័ន្ធផ្សាយព័ត៌មានក្នុងខេត្ត ចូលរួមសហការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានកាន់តែទូលំទូលាយជាសាធារណៈ ទំរាំដល់មានការផាកពិន័យជាផ្លូវការតាមច្បាប់។
យុវជន សេង សុវណ្ណរិទ្ធ និងអ្នកស្រី គិង ចិន ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ បង្ហាញក្តីគាំទ្រពេលមានស្លាកសញ្ញាចរាចរណ៍ប្រាប់ទិសត្រឹមត្រូវល្អ ព្រោះអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ និងធ្វើឱ្យពលរដ្ឋ បានយល់ដឹងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែច្រើន។
តំណាងប្រជាពលរដ្ឋ អះអាងថា ការដាក់ស្លាកសញ្ញាទាំង៧៥ស្លាកតាមចំណុចគោលដៅផ្លូវនីមួយៗជារឿងថ្មីមួយ សម្រាប់ពលរដ្ឋដែលមិនទាន់ស្គាល់អត្តន័យស្លាក ដោយពួកគាត់ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធចុះអប់រំណែនាំផ្សព្វផ្សាយទៅកាន់អ្នកបើកបរ មុននឹងដល់ពេលចាប់ឃាត់ផាកពិន័យ៕ អត្តបទៈសិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


