សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វេីសកម្មភាពឆក់ការបូបពីស្ត្រីម្នាក់គេចខ្លួនបាន២ម៉ោង
ជនសង្ស័យ២នាក់ធ្វេីសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចកាលពីវេលាម៉ោង០៧និង១០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយព្យាយាមគេចខ្លួនបាន២ម៉ោងត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវចាប់បានមកវិញចាត់តាមច្បាប់។

ជនរងគ្រោះឈ្មោះ ជ្រុន ស្រីង៉ា ភេទស្រីអាយុ២៨ឆ្នាំ មុខរបរពេទ្យ មានស្រុកកំណេីតនៅភូមិដេីមដូង ឃុំដេីមដូង ស្រុកអង្គជ័យ ខេត្តកំពត។ ជនសង្ស័យទី១ ឈ្មោះ ប្រាក់ សុខសេវី ភេទប្រុសអាយុ១៦ឆ្នាំ។ ទី២ឈ្មោះ ហា សុខហេង ភេទប្រុសអាយុ១៧ឆ្នាំ។ សម្ភារៈបាត់បង់មាន ខ្សែដៃមាសចំនួន០១ខ្សែ ចញ្ជៀនមាស០១វង្ស ក្រវិលផ្លាកទីន១គូរ និងប្រាក់៦០ម៉ឺនរៀល ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានជិះម៉ូតូចេញពីផ្ទះនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បំណងទៅមន្ទីរពេទ្យកាលម៉ែត ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនង្ស័យម្នាក់ជិះម៉ូតូម៉ាក SUZUKI NEX មកពីក្រោយហេីយធ្វេីសកម្មភាពឆក់កាបូបស្ពាយបានស្រេចរួចគេចខ្លួនបាត់។ ភ្លាមនោះមានម៉ូតូមួយគ្រឿងទៀត(បក្ខពួក) មកពីក្រោយប្រាប់ថា អូនឯងមិនបាច់ដេញទេចាំបងជួយដេញឲ្យហេីយក៏គេចខ្លួនបាត់អស់ទៅ។

ក្រោយកើតហេតុក៏មានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ថតបានស្លាកលេខម៉ូតូម៉ាក សង់សេ ១២៥ ចំនួន០២ គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1JT-8029 និង ភ្នំពេញ 1II-4208 រួចរាយការណ៍មកសមត្ថកិច្ច។ នៅម៉ោងប្រហែល ០៩និង១០នាទី (ក្រោយកើតហេតុរយៈពេលប្រហែល០២ម៉ោង) ក្រុមការងាររបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដែលទទួលបទបញ្ជាពីថ្នាក់លើឲ្យស្រាវជ្រាវ និងល្បាតក៏ប្រទះឃើញម៉ូតូដែលមានភិនភាគខាងលើទេីបដេញឃាត់ខ្លួនបានចំនួន០២នាក់ ។

ក្រោយសាកសួរជនសង្ស័យទាំង០២នាក់នោះបានសារភាពថា ពួកគេ និងបក្ខពួកប្រហែល១០នាក់ទៀតពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់នោះមែន រួចយកគ្រឿងអលង្ការទាំងនោះទៅលក់នៅផ្សារពោធិចិនតុង បានប្រាក់ចំនួន ១៣០០ ដុល្លារ ចែកគ្នាបានម្នាក់ចំនួន១០០ដុល្លារ បច្ចុប្បន្នការិយាល័យកំពុងបន្តស្វែងរកបក្ខពួកបន្ថែម និងបន្តនីតិវិធីដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


