សេដ្ឋកិច្ច
អង់គ្លេស សម្រេចដំឡើងពន្ធ និងកាត់បន្ថយចំណាយជាង ៦៥ ពាន់លានដុល្លារ ក្រោយអតិផរណាកើនឡើន
ចក្រភពអង់គ្លេស សម្រេចដំឡើងពន្ធលើប្រជាជនច្រើនជាង ១០ លាននាក់ និងកាត់បន្ថយចំណាយផ្សេងៗ ដើម្បីសន្សំលុយ ៦៥ ពាន់លានដុល្លារទប់ទល់នឹងអតិផរណាក្នុងប្រទេស ។
បញ្ហាអតិផរណាបច្ចុប្បន្ន នៅចក្រភពអង់គ្លេស គឺកំពុងតែឡើងដល់កម្រិតដែលខ្ពស់បំផុត ១១.១ ភាគរយ នឹងអាចគម្រាមគំហែងយ៉ាងខ្លាំងផងដែរដល់សេដ្ឋកិច្ចជាតិ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Jeremy Hunt បានទទួលស្គាល់ថា ពេលនេះ សេដ្ឋកិច្ចចក្រភពអង់គ្លេស បានធ្លាក់ក្នុងវិបត្តិរួចទៅហើយ ហើយក៏បានព្យាករណ៍ទៀតថា នឹងអាចបន្តធ្លាក់ចុះ ជាថ្មីម្តងទៀតក្នុងចំនួន ១.៤ ភាគរយនៅឆ្នាំក្រោយ ។
គួរឲ្យដឹងថា ឱនភាពសេដ្ឋកិច្ចនៅចក្រភពអង់គ្លេសកំពុងមានការកើនឡើងខ្លាំង ដោយសារតែការចំណាយចាំបាច់ផ្សេងៗ ក៏ដូចជាការចំណាយលើតម្លៃនៃសុខភាព នៅក្នុងពេលវិបត្តិកូវីដរាតត្បាត ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ អតិផរណានៅ អង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៤១ ឆ្នាំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


