សេដ្ឋកិច្ច
អតិផរណានៅ អង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤១ ឆ្នាំ
ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ចំណីអាហារ និងការធ្វើដំណើរ បានរុញច្រានឲ្យអតិផរណាចក្រភពអង់គ្លេស ឡើងដល់ ១១.១ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤១ ឆ្នាំមកនេះ ។

តួលេខនេះ ត្រូវបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេស ហើយក៏អាចជាដំណឹងអាក្រក់មួយ សម្រាប់ចក្រភពអង់គ្លេស ដែលអាចឈានទៅរកវិបត្តិនៃសេដ្ឋកិច្ច ។
ការកើនឡើងខ្ពស់នៃតម្លៃការរស់នៅ គឺដោយសារតែការហក់ឡើងតម្លៃអគ្គិសនី និងឧស្ម័នឡើង បើទោះបីជារដ្ឋាភិបាលចក្រភពអង់គ្លេស ប្រឹងប្រែងធានាតម្លៃថាមពលឲ្យនៅជិត ៣ ពាន់ដុល្លារ ក្នុងមួយគ្រួសារក៏ដោយ ខណៈតម្លៃម្ហូបអាហារវិញ កើនឡើង ១៦.៤ ភាគរយ ។

បើតាម លោក Grant Fitzner ប្រធានសេដ្ឋវិទូរបស់ ONS និយាយថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ តម្លៃឧស្ម័ន កើនឡើងជិត ១៣០ ភាគរយ ខណៈដែលតម្លៃអគ្គិសនីបានកើនឡើងប្រហែល ៦៦ ភាគរយ ។
មិនតែប៉ុណ្ណោះ តម្លៃទំនិញ និងសេវាកម្ម ក្នុងចក្រភពអង់គ្លេសបានកើនឡើង ២ ភាគរយនៅចន្លោះខែកញ្ញា និងខែតុលា ។ នេះមានន័យថា តម្លៃក្នុងរយៈពេលតែមួយខែ គឺឡើងលឿនដូចនឹង ៧ ខែដំបូងក្នុងឆ្នាំ ២០២១ ។

បន្ថែមពីនេះ ទិន្នន័យ ONS ដែលបានចេញផ្សាយសប្តាហ៍មុនបង្ហាញថា នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសក៏មានការធ្លាក់ចុះផងដែរ ហើយបើតាមការព្យាករណ៍ចុងក្រោយរបស់ធនាគារកណ្តាលអង់គ្លេស វិបត្តិសេដ្ឋកិច្ចនឹងបន្តរហូតដល់ឆមាសទីមួយនៃឆ្នាំ ២០២៤ ។
ចំពោះបញ្ហានេះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Jeremy Hunt នឹងប្រកាសផែនការចំណាយរបស់រដ្ឋាភិបាលនៅថ្ងៃទី ១៧ ខែវិច្ឆិកា ដែលទំនងជានឹងបង្ហាញពីការបង្កើនពន្ធខ្ពស់ និងកាត់បន្ថយការចំណាយក្នុងគោលបំណងបន្ថយបំណុលក្នុងរយៈពេលមធ្យម ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ ឧទ្ធម្ភាគចក្រមួយគ្រឿងហោះមកសង្គ្រោះគ្រួសារ អូស្ត្រាលី ចេញពីទឹកជំនន់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


