Connect with us

កីឡា

សោកស្តាយចំពោះ Benzema ដែលមិនអាចលេង World Cup បាន

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​មាន់គក​បារាំង Karim Benzema នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត World Cup 2022 នៅ​ប្រទេស​កាតា បន្ទាប់​ពី​រូប​គេ​ ​រង​របួស​ភ្លៅអំឡុង​ពេល​ហ្វឹកហាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Karim Benzema

ជម្រើសជាតិបារាំងបានចេញសេចក្តីថ្លែងការណ៍ថា “ក្រុមទាំងមូលចូលរួមសោកស្តាយដល់ Karim និងសូមជូនពរឲ្យគាត់ឆាប់ជាសះស្បើយ”។

សហព័ន្ធកីឡាបាល់ទាត់បារាំង និយាយថា ការស្កែន MRI បញ្ជាក់ពីរបួសសាច់ដុំភ្លៅ ដែលនឹងត្រូវការរយៈពេលសម្រាកព្យាបាលបីសប្តាហ៍។

Karim Benzema

ខ្សែប្រយុទ្ធ Anthony Martial របស់ក្លិបបិសាចក្រហម Manchester United គឺជាជម្រើសមួយ ដែលអាចចូលមកជំនួស Benzema បាន។

Anthony Martial

Benzema បានឈ្នះពាន Ballon d’Or ឆ្នាំ ២០២២ បន្ទាប់ពីជួយក្លិបអធិរាជស Real Madrid ឈ្នះជើងឯក Champions League និង La Liga។

គួរបញ្ជាក់ថា បារាំង​ស្ថិត​ក្នុង​ពូល D ហើយត្រូវ​ប៉ះ​អូស្ត្រាលីនៅ​ថ្ងៃ​ទី​២២ខែវិច្ឆិកា, ប៉ះដាណឺម៉ាកនៅ​ថ្ងៃ​ទី២៦ខែវិច្ឆិកា និងប៉ះ​ទុយនីស៊ីនៅ​ថ្ងៃទី​៣០ខែវិច្ឆិកា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ដល់ថ្ងៃប្រកួត World Cup ស្រាប់តែប្រធាន FIFA ក្តៅស្លឹកត្រចៀក ស្តីឲ្យលោកខាងលិចចាស់ដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម