សុខភាព
ឧស្សាហ៍ឈឺពេលអាកាសធាតុប្រែប្រួល អាចសាកតិចនិកទាំង ៤ នេះ
ការប្រែប្រួលអាកាសធាតុភ្លាមៗ អាចនាំឲ្យមានការរាលដាលនៃជំងឺផ្សេងៗជាច្រើន ដូចជាគ្រុនក្ដៅធ្ងន់ធ្ងរ តឹងច្រមុះ រមាស់ក រលាកស៊ីនូសក្នុងច្រមុះ ឬអាលែកហ្ស៊ីជាដើម។ បន្ថែមពីនេះ ខ្យល់ត្រជាក់អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់យើង ក៏ដូចជាធ្វើឲ្យយើងងាយកើតជំងឺផ្ដាសាយធម្មតា និងជំងឺផ្ដាសាយធំផងដែរ។ ហេតុនេះហើយ ដើម្បីការពារខ្លួនកុំឲ្យធ្លាក់ខ្លួនឈឺនៅពេលដែលអាកាសធាតុប្រែប្រួល គ្នាយើងគួរអនុវត្តតាមគន្លឹះងាយៗខាងក្រោមនេះ។

១. រក្សាអនាម័យឲ្យបានល្អ
ការរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន មានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យយើងមានសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ។ ពិតណាស់ ដៃជាប្រភពនៃមេរោគជាច្រើន និងបណ្ដាលឲ្យមានការបង្ករោគនៅពេលដែលយើងប៉ះភ្នែក ត្រចៀក និងមាត់។ ដូច្នេះហើយ យើងគួរលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬជែលលាងដៃ។
២. ខ្ពុរមាត់ជាមួយទឹកក្ដៅឧណ្ហៗ
ដូចគ្នានេះដែរ ការខ្ពុរមាត់ជាមួយនឹងទឹកក្ដៅឧណ្ហៗ អាចកាត់បន្ថយហានិភ័យនៃការចម្លងមេរោគយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើយើងខ្ពុរមាត់ជាប្រចាំ នោះប្រព័ន្ធភាពស៊ាំយើងក៏រឹងមាំ ព្រមទាំងអាចជួយប្រឆាំងនឹងមេរោគខាងក្រៅបានផងដែរ។ បន្ថែមពីនេះ គ្នាយើងគួរតែញ៉ាំទឹកក្ដៅឧណ្ហៗជាជាងទឹកត្រជាក់ ពីព្រោះទឹកក្ដៅអាចជួយសម្លាប់មេរោគ។
៣. ហាត់ប្រាណជាទៀងទាត់
ការហាត់ប្រាណមានអត្ថប្រយោជន៍ច្រើនយ៉ាង ដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំ បញ្ចៀសបញ្ហាបេះដូង ឬធាត់ជ្រុលជាដើម។ លើសពីនេះ ការហាត់ប្រាណក៏ជួយបង្ការជំងឺផ្ដាសាយធម្មតា គ្រុនផ្ដាសាយធំ ឬគ្រុនក្ដៅ។ យោងតាមការសិក្សាបានបង្ហាញថា ប្រព័ន្ធភាពស៊ាំរបស់អ្នកធ្វើលំហាត់ប្រាណជាទៀងទាត់ (ហាត់ប្រាណរយៈពេល៤៥នាទីក្នុងមួយថ្ងៃ និង៣ទៅ៥ដងក្នុងមួយសប្ដាហ៍) មានសមត្ថភាពក្នុងការប្រឆាំងនឹងជំងឺផ្លូវដង្ហើមខាងលើ។

៤. គេងឲ្យបានគ្រប់គ្រាន់
នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ ឬមិនស្កប់ស្កល់ នោះប្រព័ន្ធភាពស៊ាំរបស់យើងក៏ចុះខ្សោយដូចគ្នា ហើយថែមទាំងមិនអាចប្រឆាំងនឹងជំងឺគ្រុនផ្ដាសាយធំ ឬគ្រុនក្ដៅបានទៀតផង។ ដូចនេះ យើងគួរតែគេងយ៉ាងហោចណាស់ឲ្យបាន៧ម៉ោងក្នុងមួយថ្ងៃ ទើបជាការប្រសើរ៕
ចុចអាន៖រោគសញ្ញា ៤ យ៉ាង បង្ហាញពីភាពតានតឹងក្នុងក្រពះ និងវិធីព្យាបាល
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


