KPT+
ទឹករ៉ែធម្មជាតិមានគុណសម្បត្តិខុសពីទឹកធម្មតាបែបណាខ្លះ?
គ្រប់ភាវៈមានជីវិតទាំងអស់នៅលើផែនដីត្រូវការទឹកដើម្បីរស់។ ដូចគ្នាយើងដឹងហើយថាទឹកមិនត្រឹមតែមានសារសំខាន់សម្រាប់ដំណើរការរាងកាយប៉ុណ្ណោះទេ តែក៏ផ្ដល់នូវសារជាតិចិញ្ចឹមសំខាន់ៗមួយចំនួនដល់រាងកាយផងដែរ។
ថ្វីបើមនុស្សភាគច្រើននៅទីក្រុង ឬទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ឬប្រជាជននៅតាមតំបន់ផ្សេងទៀតអាចប្រើប្រាស់ទឹកដាំពុះបានហើយក៏ដោយ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសទឹករ៉ែធម្មជាតិសម្រាប់ញ៉ាំប្រចាំថ្ងៃ ដោយជឿថាទឹករ៉ែមានគុណសម្បត្តិច្រើនជាងទឹកធម្មតា។

បើអីចឹង តើទឹករ៉ែធម្មជាតិមានគុណសម្បត្តិលើសទឹកធម្មតាកម្រិតណា?
ទឹកធម្មតា ឬ ទឹកបរិសុទ្ធ
ទឹកស្អាតធម្មតាដែលយើងប្រើប្រាស់នៅតាមផ្ទះសព្វថ្ងៃអាចត្រូវបានទាញយកពីប្រភពទឹកលើដីដូចជាស្ទឹង បឹង ឬទន្លេ ហើយក៏អាចទាញយកពីប្រភពទឹកក្រោមដីផងដែរ។
ទឹកដែលទាញពីប្រភពទាំងនេះត្រូវបញ្ជូនទៅកាន់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដើម្បីសម្លាប់មេរោគមុននឹងបញ្ជូនទៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ តាមរយៈបំពង់ក្រោមដី។
ដូចគ្នាដែរទឹកស្អាតអាចត្រូវគេបន្ថែមនូវសារធាតុរ៉ែចាំបាច់មួយចំនួន ដូចជាកាល់ស្យូម ម៉ាញ៉េស្យួម និងប៉ូតាស្យូមផងដែរ ដែលគេអាចហៅបានថាជាប្រភេទទឹករ៉ែ។
ទឹករ៉ែធម្មជាតិ
ទឹករ៉ែធម្មជាតិ ដែលល្អភាគច្រើនស្ថិតនៅតំបន់ប្រជុំភ្នំ និងតំបន់ប្រជុំថ្មក្រោមដីធម្មជាតិដោយត្រូវឆ្លងកាត់ការរុករកដោយអ្នកជំនាញឯកទេសប្រកបដោយបទពិសោធន៏ ដែលគេជឿថាមិនមានការបំពុលឬមិនរងគ្រោះដោយសារធាតុគីមីកសិកម្មជាដើម។ ទឹករ៉ែធម្មជាតិអាចមានផ្ទុកជាតិរ៉ែច្រើនប្រភេទហើយទឹកប្រភេទនេះផ្តល់កម្រិតសារធាតុរ៉ែខ្ពស់ជាងទឹកធម្មតាដែលចាំបាច់សម្រាប់រាងកាយ។ ជាតិរ៉ែធម្មជាតិភាគច្រើនឃើញក្នុងទឹករ៉ែរួមមាន៖
- កាល់ស្យូម
- ម៉ាញ៉េស្យូម
- ប៉ូតាស្យូម
- សូដ្យូម
- ប៊ីកាបូនណាត
- ជាតិដែក
- ជាតិស័ង្កសី
ខុសពីទឹកធម្មតា ទឹករ៉ែធម្មជាតិត្រូវច្រកដបនៅឯទីតាំងនៃប្រភពទឹកតែម្ដង ហើយគ្នាយើងមួយចំនួនជ្រើសរើសយកទឹករ៉ែប្រភេទនេះ ដោយសារតែកម្រិតសុទ្ធរបស់វា និងមិនប្រើជាតិគីមីដើម្បីចម្រោះ។ធម្មជាតិរមែងផ្តល់អោយយើងនូវអ្វីដែលយើងត្រូវការ ហើយល្អជានិច្ចនិងជឿថាទឹករ៉ែធម្មជាតិផ្ដល់គុណសម្បត្តិជាច្រើនយ៉ាងផ្សេងទៀតដល់សុខភាព។
គុណសម្បត្តិទឹករ៉ែធម្មជាតិ
សម្បូរម៉ាញ៉េស្យូម៖ ទាំងទឹករ៉ែ និងទឹកធម្មតា សុទ្ធតែជាប្រភពនៃសារធាតុម៉ាញ៉េស្យូម។ សារធាតុនេះ មានសារៈសំខាន់ណាស់ជួយសម្រួលសម្ពាធឈាម កម្រិតជាតិស្ករក្នុងឈាម និងមុខងារសរសៃប្រសាទ។
ប្រភពខ្លះអាចមានកម្រិតម៉ាញ៉េស្យូមតិច ឬច្រើនខុសៗគ្នា ខណៈកម្រិតម៉ាញ៉េស្យូមក្នុងទឹក អាចនៅចន្លោះពី ១ មិល្លីក្រាម/លីត្រ ទៅច្រើនជាង ១២០ មិល្លីក្រាម/លីត្រ អាស្រ័យលើប្រភពរបស់វា។
កម្រិតណែនាំឲ្យញ៉ាំជាតិម៉ាញ៉េស្យូមប្រចាំថ្ងៃ មានដូចខាងក្រោម៖
- ៣១០-៣២០ មិល្លីក្រាម ចំពោះមនុស្សស្រីពេញវ័យ
- ៤០០-៤២០ មិល្លីក្រាម ចំពោះមនុស្សប្រុសពេញវ័យ
បញ្ចុះសម្ពាធឈាម៖ ពេលមានកម្រិតម៉ាញ៉េស្យូមទាប អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ខ្សោយបេះដូង និងជំងឺផ្សេងទៀត ធ្វើឲ្យចង្វាក់បេះដូងខុសប្រក្រតី។ ទឹករ៉ែ សម្បូរទៅដោយជាតិម៉ាញ៉េស្យូម អាចជួយឲ្យធ្លាក់ចុះហានិភ័យជំងឺសរសៃឈាមបេះដូងបាន។
សម្រួលចរន្តឈាម៖ ទឹករ៉ែមានកម្រិតកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមខ្ពស់ ដែលជួយដល់ចរន្តឈាមរត់។ កាល់ស្យូម មានប្រយោជន៍ជួយទ្រទ្រង់ និងរក្សាឆ្អឹងឲ្យបានរឹងមាំ ជួយសម្រួលចង្វាក់បេះដូងលោតផងដែរ។
ជួយឲ្យឆ្អឹងរឹងមាំ៖ ទឹករ៉ែមានជាតិកាល់ស្យូម អាចជួយឲ្យឆ្អឹងរឹងមាំ។ នៅពេលជាលិកាឆ្អឹងងាប់ រាងកាយត្រូវបង្កើតឆ្អឹងថ្មីដើម្បីជំនួស ខណៈអំឡុងពេលពេញវ័យ ឆ្អឹងថ្មី នឹងបង្កើតលឿនជាងឆ្អឹងចាស់ដែលងាប់ទៅ។ ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីអាយុ ២០ ឆ្នាំឡើងទៅ ទម្រង់ឆ្អឹងនឹងចាប់ផ្ដើមប្រែប្រួល អាចធ្វើឲ្យឆ្អឹងទន់ ឬខ្សោយ។

ជួយសុខភាពប្រព័ន្ធរំលាយអាហារ៖ ញ៉ាំអាហារមានជាតិម៉ាញ៉េស្យូម អាចជួយការពារកុំឲ្យទល់លាមក និងជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ។ ជាតិម៉ាញ៉េស្យូមនៅក្នុងទឹក ពេលចូលទៅដល់ពោះវៀន នឹងជួយឲ្យលាមកស្អិតល្អ សម្រួលសាច់ដុំ និងចលនាពោះវៀន។
ជួយលាងសម្អាតជាតិពុលក្នុងសរីរាង្គកាយ រាងកាយងាយស្រួលស្រូបយកសារធាតុរ៉ែក្នុងទឹកលឿនជាងអាហារនិងមានភាពសកម្មក្នុងការលាងសំអាតជាតិពុល ព្រមទាំងសំរួលដល់ដំណើរការក្រលៀនទៀតផង៕
ចុចអាន៖ចូលចិត្តផឹកកាហ្វេច្រើនពែងក្នុងមួយថ្ងៃ នឹងបង្កើនហានិភ័យនៃជំងឺវង្វេង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


