សុខភាព
ផ្លែឈើ ៧ មុខ កាត់បន្ថយជំងឺទឹកនោមផ្អែម ទោះញ៉ាំច្រើនប៉ុណ្ណាក៏មិនធាត់
រឿងមួយដែលសំខាន់ធ្វើឲ្យជីវិតកាន់តែលំបាកសម្រាប់អ្នកជំងឺទឹកនោមផ្អែម គឺចំណីអាហារ។ ដោយសារតែអ្នកត្រូវប្រុងប្រយ័ត្នជាពិសេស សូម្បីតែផ្លែឈើក៏មិនអាចញ៉ាំបានច្រើនមុខដែរ។
ប៉ុន្តែផ្លែឈើ ៧ មុខនេះ មានជាតិស្ករទាប អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបានដោយកម្រិតមធ្យម៖
១ ផ្លែប៉ោម

ប៉ោមគឺជាជម្រើសដំបូង សម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ ចង់បន្ថែមជាតិស្ករតិច ហើយវាក៏មានជាតិសរសៃខ្ពស់ ជួយដល់ប្រព័ន្ធរំលាយអាហារ និងមានវីតាមីន C ការពារជំងឺផ្តាសាយផងដែរ។ តើអ្នកធ្លាប់ឮថា “ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃធ្វើឲ្យអ្នកនៅឆ្ងាយពីគ្រូពេទ្យ” ញ៉ាំផ្លែប៉ោមមួយថ្ងៃយើងមិនចាំបាច់ទៅជួបគ្រូពេទ្យទេ។
២ ជំពូ

ជំពូមានផ្ទុកជាតិសរសៃអាហារ ទាំងពីររលាយក្នុងទឹកនិងមិនរលាយក្នុងទឹក ជួយដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយកូលេស្តេរ៉ុល។ កាត់បន្ថយហានិភ័យនៃជំងឺ atherosclerosis មហារីកពោះវៀនធំ និងការពារជំងឺបេះដូងផងដែរ។
៣ ផ្លែត្របែក

ត្របែកត្រូវបានគេដឹងថាមានវីតាមីន C ខ្ពស់ណាស់។ ការពារជំងឺផ្តាសាយ ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម។ ការពារសម្ពាធឈាមខ្ពស់ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឲ្យស្បែកភ្លឺថ្លា និងជួយពង្រឹងភាពស៊ាំរបស់រាងកាយថែមទៀតផង។
៤ ផ្លែស្រកានាគ

ផ្លែស្រកានាគ ជួយចិញ្ចឹមស្បែកឲ្យរលោង និងភ្លឺថ្លា កាត់បន្ថយឱកាសនៃការកើតមុន បំបាត់ការស្រេកទឹក បង្កើនភាពស៊ាំរបស់រាងកាយ ការថយចុះកម្រិតជាតិស្ករក្នុងឈាម និងមានជាតិសរសៃអាហារខ្ពស់ ងាយស្រួលក្នុងការបន្ទោរបង់។
៥ ផ្លែល្ហុង

ផ្លែល្ហុងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយឲ្យរាងកាយរឹងមាំ មានសុខភាពល្អ ចិញ្ចឹមស្បែកឲ្យភ្លឺថ្លា។ កាត់បន្ថយស្នាមជ្រួញ ជួយបំប៉នសរសៃប្រសាទ និងខួរក្បាល ថ្នាំបញ្ចុះលាមក បំបាត់ការទល់លាមក និងជួយឲ្យក្រពះរំលាយអាហារបានកាន់តែងាយស្រួល។
៦ ម្នាស់

ម្នាស់ជួយបំបាត់ការទល់លាមក ព្យាបាលគ្រួសក្នុងប្រមាត់ រលាកប្រមាត់ លើសឈាម រលាកទងសួត កាត់បន្ថយការរលាកនៃស្បែក និងជាថ្នាំបញ្ចុះទឹកនោមផងដែរ។
៧ ផ្លែប៊ឺរី

ផ្លែផ្លែប៊ឺរីច្រើនតែមានជាតិសរសៃខ្ពស់ ជំនួយដល់ការបន្ទោរបង់ វីតាមីន A វីតាមីន B វីតាមីន C ដែលជួយបំប៉នភ្នែក និងធ្មេញ ព្យាបាលជំងឺ beriberi ជួយកាត់បន្ថយជាតិខ្លាញ់ និងកូលេស្តេរ៉ុល។ ការថយចុះជាតិស្ករក្នុងឈាម និងជាតិស្ករទាប ថាមពលទាប សក្ដិសមសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់។
ទោះយ៉ាងណាសម្រាប់អ្នកជំងឺទឹកនោំផ្អែមដែលអាចទទួលទានផ្លែឈើទាំងនេះ អ្នកមិនចាំបាច់ខ្លាចធាត់ទេ ប៉ុន្តែត្រូវចេះហូបមានកម្រិតមធ្យម និងព្យាយាមញ៉ាំជារៀងរាល់ថ្ងៃបន្តិចៗទើបមានប្រសិទ្ធភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


