សន្តិសុខសង្គម
ករណីចោរឆក់កាបូបបង្កឱ្យបាត់បង់ជីវិតក្មេងស្រីម្នាក់ និងម្តាយរបួសធ្ងន់ប្រឈមជាប់គុកពី ១៥-៣០ឆ្នាំ
កណ្តាល៖ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២២ថា ចោរឆក់កាបូបម្នាក់ និងបក្ខពួកដែលកំពុងរត់គេចខ្លួន បណ្តាលឱ្យក្មេងស្រីធ្លាក់លើម៉ូតូ ត្រូវរថយន្តកិនស្លាប់ និងម្តាយរងរបួសធ្ងន់ អាចប្រឈមជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។

សំណុំរឿងនេះលោកតំណាងអយ្យការបានធ្វើការចោទប្រកាន់ពីបទ “លួចមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ ” តាមមាត្រា៣៥៣ , ៣៦០ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រាំ) ឆ្នាំ ទៅ៣០(សាបសិប) ឆ្នាំ ប្រសិនអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលធ្វើអំពើហិង្សា ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។ សំណុំរឿង ត្រូវបានបញ្ជូនទៅលោកចៅក្រមស៊ើបសួរចំណាត់ការបន្តរតាមនីតិវិធីច្បាប់ ។

តាមរបាយការណ៍សមត្ថកិច្ច ជនត្រូវចោទចំនួន០២នាក់ ទី១ឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន) និងទី២ឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល កំពុងរត់គេចខ្លួន។
គួររំលឹកថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឩត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ លន ចន្ថា អធិការរងស្រុកស្អាងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ជនរងគ្រោះ ចំនួន០២នាក់ ទី១ឈ្មោះ រឿន អារីកា ភេទស្រី អាយុ៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបន្ទុកគ្រួសារ (ស្លាប់នៅកន្លែងកើតហេតុ) ទី២ឈ្មោះ ស៊ឹម រស្មី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) ទាំងពីរនាក់ ត្រូវជាម្ដាយនិងកូន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
លោកអធិការរងបានបន្ថែមទៀតថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បានបើកបរម៉ូតូលើផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ឌុបជនរងគ្រោះឈ្មោះ អារីកា ត្រូវជាកូន ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ខណៈពេលដែលជនរងគ្រោះកំពុងបើកបរម៉ូតូស្របទិសដៅគ្នាមកដល់ទន្ទឹមនឹងរថយន្ដប្រភេទដឹកទំនិញ ៥តោន។ ជនសង្ស័យឈ្មោះ ផា សុភ័ណ្ឌ អ្នកបើកម៉ូតូ ឈ្មោះ សុខខឿន សុផាត ជិះពីក្រោយអ្នកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្ត កិនស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមៗជនសង្ស័យ បានបើកម៉ូតូគេចខ្លួនបាត់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវចាត់ការតាមនីតិវិធីច្បាប់។ អត្ថបទ៖ ឆៃ យ៉ា



-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


