កីឡា
រឿង៣យ៉ាង Ronaldo ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល កាលពីយប់មិញ
សម្រាប់ការប្រកួតពានរង្វាន់ World Cup ពូល H កាលពីយប់មិញនេះ ក្រុមបាល់ទាត់បញ្ចខែល ព័រទុយហ្គាល់ បានយកឈ្នះផ្កាយខ្មៅ ហ្គាណា ដោយលទ្ធផល ៣-២ យ៉ាងតានតឹងជាទីបំផុត។
នៅតង់ទី១ ក្រុមទាំង២មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ប៉ុន្តែចូលដល់តង់ទី២ ក្រុមព័រទុយហ្គាល់ នាំមុខ១-០មុន ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ Ronaldo នៅនាទីទី៦៥។
៨នាទីក្រោយ ហ្គាណា តាមស្មើវិញដោយការស៊ុតរបស់កីឡាករ Ayew។ ប៉ុន្តែលេងបាន៥នាទីប៉ុណ្ណោះពោលគឺនៅនាទីទី៧៣ ព័រទុយហ្គាល់ បានបើកការនាំមុខជាថ្មី ដោយការស៊ុតរបស់ Felix ហើយ២នាទីក្រោយ Leao ស៊ុតមួយគ្រាប់ទៀត ជួយឲ្យព័រទុយហ្គាល់នាំមុខ៣-១។
ទោះបីជាយ៉ាងណាក៏ដោយ នៅនាទីទី៨៩ កីឡាករ Bukari តែតបានមួយគ្រាប់ ជួយឲ្យ ហ្គាណា តាមពីក្រោយ ហើយលទ្ធផល ៣-២ ក៏រក្សារហូតដល់ចប់ការប្រកួត។
ក្នុងការប្រកួតកាលពីយប់មិញនេះដែរ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកំពូលខ្សែប្រយុទ្ធ Christiano Ronaldo។
រឿងទី១៖ Ronaldo បានសម្រក់ទឹកភ្នែកពេលកំពុងច្រៀងចម្រៀងជាតិ។
ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញសម្រក់ទឹកភ្នែក មុនការប្រកួតជាមួយហ្គាណា ក្នុងពហុកីឡដ្ឋាន៩៧៤។
រឿងទី២៖ Ronaldo ក្លាយជាកីឡាករទី១ ដែលស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៥លើកជាប់ៗគ្នា។ រូបគេបានស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦, ២០១០, ២០១៤, ២០១៨ និង២០២២។
រឿងទី៣៖ Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីមានវ័យចំណាស់បំផុត ក្នុងព្រឹត្តិការណ៍នៅប្រទេសកាតាឆ្នាំ២០២២នេះ។ គិតត្រឹមពេលនេះ មិនទាន់មានកីឡាករណាចាស់ជាង Ronaldo ដែលស៊ុតបញ្ចូលទីក្នុង World Cup នៅប្រទេសកាតាទេ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ បែកធ្លាយវីដេអូ អ្នកគាំទ្រក្រុមបាល់ទាត់អង់គ្លេស វាយគ្នាឯង ផ្អើលពេញផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


