កីឡា
បែកធ្លាយវីដេអូ អ្នកគាំទ្រក្រុមបាល់ទាត់អង់គ្លេស វាយគ្នាឯង ផ្អើលពេញផ្លូវ
ការវាយតប់គ្នាបានកើតឡើងនៅតាមផ្លូវ ក្រៅបារ៍មួយកន្លែងក្នុងតំបន់ Essex បន្ទាប់ពីការប្រកួត World Cup ជំនួបទី១របស់ក្រុមបាល់ទាត់តោកំណាចអង់គ្លេស យកឈ្នះអ៊ីរ៉ង់ ៦-២។

វីដេអូដែលលេចធ្លាយ បានបង្ហាញពីភាពរញ៉េរញ៉ៃ ផ្ទុះឡើងនៅខាងក្រៅបារ៍ French Martini ក្នុងទីក្រុង Billericay កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ហេតុការណ៍នេះកើតឡើងក្រោយម៉ោង៣រសៀល ហើយវីដេអូបង្ហាញពីអ្នកគាំទ្រក្រុមអង់គ្លេសជាច្រើននាក់ វាយគ្នាឯងនៅតាមចិញ្ចើមផ្លូវ។ វីដេអូនេះក៏បានបង្ហាញពីការគប់វត្ថុនានាដាក់គ្នាផងដែរ។

អ្នកនាំពាក្យទីក្រុងបានប្រាប់កាសែត Southend Echo ថា “យើងមានការខកចិត្តយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ”។ ប៉ុន្តែលោកបញ្ជាក់ថា “ហេតុការណ៍នេះ មិនពាក់ព័ន្ធនឹងបាល់ទាត់ទេ។ វាជាជម្លោះរវាងអ្នកភ្នាល់ គ្មានអ្វីពាក់ព័ន្ធនឹងបាល់ទាត់ឡើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកគាំទ្រ បារាំងនិងអូស្រ្តាលី វាយគ្នាប្រាវ ក្រោយចប់ការប្រកួត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


