Connect with us

បច្ចេកវិទ្យា

Elon Muck បញ្ជាក់ការពិតរឿង Apple គំរាមដក Twitter ចេញពី App Store

បានផុស

នៅ

Elon Musk ចេញមកបញ្ជាក់ថា មូលហេតុដែល Apple គម្រាមដក Twitter ចេញពី App Store គឺគ្រាន់តែជាពាក្យ ចចាមរាមមិនពិតប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃពុធ លោក Musk បានទៅជួបលោក Tim Cook នៅការិយាល័យ Apple ដើម្បីពិភាក្សាពីបញ្ហាគំរាមដកនេះ ហើយនៅទីបំផុតការពិតត្រូវបានលាតត្រដាង គឺជារឿងមិនពិតឡើយ ។

បន្ទាប់ពីពិភាក្សាជាមួយ CEO របស់ក្រុមហ៊ុន Apple រួចហើយ, លោក Elon Musk បាននិយាយថា “លោក Tim Cook បញ្ជាក់ច្បាស់ណាស់ថា Apple មិនដែលគិតចង់ដក Twitter ចេញពី App Store ឡើយ”

មិនតែប៉ុណ្ណោះ​ Elon Musk ថែមទាំងបង្ហោះលើ Twitter អរគុណដល់ Tim Cook ដែលបានជូនលោកដើរលេងនៅជុំវិញទីស្នាក់ការកណ្តាលដ៏ស្អាតរបស់ Apple ថែមទៀតផង ៕

ប្រែសម្រួលដោយ ៖​ ណាក់ ណាក់

ប្រភព ៖ Sputnik

ចុចអាន ៖ អស់ពី Apple គំរាម! ពេលនេះ Twitter ក្លាយជាផ្ទាំងស៊ីបរបស់ EU ម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម