ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ថ្ងៃ ២ ធ្នូ ១៩៧៨ ជាមរតកនៃការឆ្ពោះទៅរកការរំដោះប្រជាជនកម្ពុជា ចេញពីរបប ប៉ុល ពត
លោកជំទាវ ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ថ្ងៃទី ២ធ្នូ ឆ្នាំ ១៩៧៨ ជាមរតកនៃការឆ្ពោះទៅរកការរំដោះប្រជាជនកម្ពុជា ចេញពីរបបព្រៃផ្សៃប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ១៩៧៩ ទើបយើងមានអ្វីគ្រប់បែបយ៉ាងមកដល់ថ្ងៃនេះ។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២២) នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នៅសាលសន្នីសិទ្ធចតុមុខ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកជំទាវ បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងមនោសញ្ចេតនានឹករឭកយ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះ សមេ្ដច ឯកឧត្ដម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលមានវត្តមានក្នុងអង្គពិធី។

លោកជំទាវ បានបន្តទៀតថា រណសិរ្សនេះបានបដិសន្ធិឡើង នៅក្នុងតំបន់រំដោះស្ថិតក្នុងភូមិជើងភ្លូ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមានឈ្មោះដំបូងថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន៖ សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, សម្តេច ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជំនះទាំងស្រុងនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។

ដោយសារគុណូបការៈនេះហើយ បានធ្វើឲ្យស្មារតី ២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈ ក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេសដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូប ដែលជំរុញឲ្យយើងទាំងអស់គ្នា តែងតែប្រារព្ធទិវារំលឹកខួបនេះជារៀងរាល់ឆ្នាំ និងបានចាត់ទុកថ្ងៃ ២ធ្នូ ជាថ្ងៃចាប់ផ្ដើមដ៏អស្ចារ្យក្នុងការផ្ដួលរំលំរបប ប៉ុល ពត។ បច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ១៩៧៨ ត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។

លោកជំទាវ ម៉ែន សំអន បានបញ្ជក់ថា ទាក់ទិននឹងប្រវត្តិសាស្រ្តនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ គឺជាថ្ងៃដែលសម្តេចតេជោ បានយកជីវិតទៅប្តូរតាមរយៈនៃការចេញដំណើរ ទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងសុំជួបជាមួយថ្នាក់ដឹកនាំវៀតណាម ស្នើសុំការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងសហការជាមួយកងទ័ពកម្ពុជា ដើម្បីផ្តួលរំលំរបប ប៉ុល ពត រហូតឈានទៅបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ១៩៧៨ ដែលជាមរតកនៃការឆ្ពោះទៅរំដោះប្រជាជនកម្ពុជា នាថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។ ថ្ងៃ ២ធ្នូ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានជាដាច់ខាត៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ